Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុន Samsung Display និង LG Display ទទួលបានការអនុញ្ញាតក្នុងការផលិតអេក្រង់ OLED សម្រាប់ប្រើលើ iPhone 16 Pro របស់ Apple ដែលគ្រោងប្រកាសចេញនៅអំឡុងខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ The Elec។ ក្រុមហ៊ុនទាំងពីរទទួលបានការអនុញ្ញាតកាលពីដើមខែ ហើយខណៈដែល…

ការតុបតែងថ្មីសម្រាប់ Nothing Phone (2a) ដែលក្រុមហ៊ុនបានឲ្យតម្រុយកាលពីប៉ុន្មានថ្ងៃមុន ពេលនេះបានបង្ហាញវត្តមានជាផ្លូវការហើយ ក្រោមឈ្មោះថា Nothing Phone (2a) Special Edition ជាស្មាតហ្វូនរបស់ Nothing ដែលមានច្រើនពណ៌ជាងគេ ដោយមានរំលេចពណ៌ក្រហម លឿង និងខៀវ។ ជាមួយ Nothing…

វិបសាយព័ត៌មានបារាំង Numerama បានសម្ភាសន៍បុគ្គលិកជាន់ខ្ពស់ Apple ចំនួនបីរូប អំពី iPad Pro ថ្មីដែលបានប្រកាសចេញកាលពីដើមខែ។ កំឡុងពេលសម្ភាសន៍ មិនមានព័ត៌មានថ្មីច្រើនបានបង្ហាញនោះទេ ប៉ុន្តែមានការលើកឡើងអំពីការផ្លាស់ប្ដូរមួយសម្រាប់ iPad នៅថ្ងៃខាងមុខ។ ដូចដែលដឹងហើយថាឡូហ្គោ Apple នៅខាងក្រោយ iPad បានរចនាជាស្ទីលបញ្ឈរ ប៉ុន្តែផលិតផលនេះភាគច្រើនត្រូវបានប្រើជាលក្ខណៈផ្ដេកដោយមានក្ដារចុចជាប់ជាមួយ…

ការលក់ iPhone នៅក្នុងប្រទេសចិន មានការកើនឡើង ៥២% កាលពីខែមេសា ជាសញ្ញាបង្ហាញថាយុទ្ធសាស្ត្របញ្ចុះតម្លៃរបស់ Apple ពិតជាបានផល ស្របពេលដែលតម្រូវការពីអតិថិជនមានការកើនឡើង។ ការលក់ឃើញមានកំណើនពី ២,៣លានគ្រឿង កាលពីខែមេសា ឆ្នាំ២០២៤ ឡើងមកដល់ ៣,៥លានគ្រឿង នៅខែមេសា ឆ្នាំ២០២៤។ កំណើននៃការលក់នេះគឺអំឡុងពេលដែលទីផ្សារស្មាតហ្វូននៅចិនទាំងមូល មានកំណើនចំនួនលក់…

នាពេលកន្លងមក ឈីប Tensor របស់ Google គឺស្ថិតក្រោមការសហការផលិតជាមួយក្រុមហ៊ុន Samsung ពោលចាប់តាំងពីឈីបជំនាន់ទីមួយដែលបានប្រកាសចេញកាលពីឆ្នាំ២០២១។ កិច្ចសហការនេះឃើញថាឈីប Tensor នៅខ្សោយត្រង់សមត្ថភាពគ្រប់គ្រងកម្ដៅ និងភាពធន់នៃការកាន់ថ្ម ជាចំណុចមួយដែល Samsung មិនអាចប្រៀបនឹង TSMC បាន។ អ្វីដែលជាដំណឹងល្អនោះគឺថានឹងមានការផ្លាស់ប្ដូរឆាប់ៗ។ កាលពីចុងឆ្នាំកន្លងទៅ ស្ថាប័នព័ត៌មាន…

អំឡុងពាក់កណ្ដាលខែឧសភា អ្នកប្រើប្រាស់ iPhone ជាច្រើននិយាយថា នៅសុខៗរូបភាពដែលបានលុបចោលមកជាយូរហើយនោះ ដែលរួមមានទាំងរូបភាពស្រើបស្រាលមួយចំនួនផង បានលេចចេញនៅលើ iCloud នៅក្នុងអាល់ប៊ុម “Recent Uploads” ក្រោយពួកគេដំឡើង iOS 17.5។ ពេលនោះ Apple មិនបានឆ្លើយតបលើបញ្ហានេះឡើយ ហើយមានអ្នកប្រើប្រាស់កាន់តែច្រើនបានរាយការណ៍ពីបញ្ហានេះ ហើយក្រោយមក Apple…

ក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមដាក់លក់ iPhone 14, ‌iPhone 14‌ Plus, ‌iPhone 14‌ Pro និង ‌iPhone 14‌ Pro Max ប្រភេទមួយទឹក (Refurbished) ដែលនេះជាការលក់លើកដំបូងចាប់តាំងពីស្មាតហ្វូននេះបានប្រកាសចេញក្នុងឆ្នាំ២០២២។…

មុខងារថ្មីចុងក្រោយដែលបានបន្ថែមនៅលើ YouTube Music គឺជាមុខងារគ្រហឹមជាសម្លេងភ្លេងដើម្បីស្វែងរកបទចម្រៀង ដែលមុខងារនេះនឹងជាប្រយោជន៍ធំសម្រាប់អ្នកប្រើប្រាស់ដែលចង់ស្វែងរកបទចម្រៀងដែលខ្លួនបានឮ។ អ្នកប្រើប្រាស់នឹងអាចស្វែងរកបទចម្រៀងតាមរយៈការគ្រឹម ការច្រៀង ឬលេងជាចង្វាក់ភ្លេងឲ្យ YouTube Music ស្ដាប់។ ដំបូងមុខងារនេះ ជាផ្នែកមួយនៃការធ្វើតេស្តរបស់ YouTube ហើយទើបពេលនេះដែលបានបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់អ្នកប្រើលើឧបករណ៍ Android។ ដើម្បីប្រើប្រាស់មុខងារនេះ អ្នកប្រើគ្រាន់តែចុចលើប៊ូតុងកែវពង្រីក នៅផ្នែកលើខាងស្ដាំនៃកម្មវិធី YouTube…

ចិញ្ចៀនវៃឆ្លាត Samsung Galaxy Ring ប្រហែលជាបានប្រកាសចេញជាផ្លូវការកាលពីខែកុម្ភៈ ប៉ុន្តែអ្វីដែលនៅជាចម្ងល់នៅឡើយនោះ គឺទាក់ទងនឹងតម្លៃរបស់វាផ្ទាល់។ បើតាមអ្នកឲ្យតម្រុយ Yogesh Brar បានឲ្យដឹងថា តម្លៃនៅសហរដ្ឋអាមេរិកសម្រាប់ចិញ្ចៀន Galaxy Ring នឹងមានចន្លោះប្រមាណ ៣០០ ទៅ ៣៥០ដុល្លារ ខណៈនៅប្រទេសឥណ្ឌាវិញ នឹងមានតម្លៃប្រមាណ…

ក្រុមហ៊ុន OPPO បានប្រកាសចេញ Reno Series ថ្មីគឺ Reno12 និង Reno12 Pro ដែលមកជាមួយរូបរាងកាន់តែប្រណីតជាងមុន ស្ដើងជាងមុន និងស្រាលជាងមុនផងដែរ។ Reno12 Series មានបំពាក់អេក្រង់ OLED ៦,៧អ៊ីញ អាចបង្ហាញរូបកម្រិត 1,080…