កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវនាឡិកាដៃ Huawei Watch GT 5 Pro ជាមួយតម្លៃលក់ចាប់ពី ៤២២ ដុល្លារ ដល់ ៦៦៧ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
នាឡិកាដៃ Huawei Watch GT 5 Pro នឹងទទួលជម្រើសចំនួន២ រួមមាន ៤២ ម.ម និង ៤៦ ម.ម បំពាក់ដោយអេក្រង់ AMOLED ១,៤៣អ៊ីញ និង ១,៣២អ៊ីញ មានកម្រិតបង្ហាញ 466 x 466 pixels។ លើសពីនេះទៅទៀតនាឡិកាដៃ Huawei Watch GT 5 Pro ក៏មានភ្ជាប់មកជាមួយនូវអាវការពារទឹក 5 ATM, IP69K និងគាំទ្រការតភ្ជាប់ប្រព័ន្ធ Built-in GPS, Bluetooth 5.2, NFC និង Voice Assistant ផងដែរ។
ចំពោះការរចនារបស់នាឡិកាដៃ Huawei Watch GT 5 Pro ទទួលត្រូវបានបំពាក់ដោយកញ្ចក់ Sapphire រុំព័ទ្ធក្នុងតួទីតានីញ៉ូម។ចំណែកផ្នែកថាមពលវិញ នាឡិកាដៃ Huawei Watch Ultimate អាចប្រើប្រាស់បានរយៈពេលពី ៨ ទៅ ១៤ថ្ងៃ នៅពេលសាកថ្មពេលម្តង និងគាំទ្រមុខងារតាមដានសុខភាពរបស់ក្រុមហ៊ុន Huawei ជាច្រើនរួមមាន មុខងារតាមដានចង្វាក់បេះដូង មុខងារតាមដានការគេង មុខងារតាមដានសីតុណ្ហភាពរាងកាយ រួមទាំងមុខងារកីឡាជាង ១០០មុខងារ ក៏ដូចជា មុខងារ AI ជាច្រើនទៀត។