កាលពីពេលថ្មីៗនេះ មានព៌ត័មានបែកធ្លាយថា ក្រុមហ៊ុន Huawei អាចនឹងប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវនាឡិកាដៃ Huawei Watch Ultimate ជាមួយជម្រើសពណ៌ថ្មី គឺពណ៌បៃតង ខណៈតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ។
ចំពោះការរចនារបស់នាឡិកាដៃ Huawei Watch Ultimate នឹងទទួលបានជម្រើសពណ៌ថ្មីបៃតងលាយប្រាក់ និងជម្រើសខ្សែពណ៌បៃតង និងពណ៌ប្រាក់ ដែលបំពាក់ដោយអេក្រង់ AMOLED ទំហំ ១,៥អ៊ីញ 60Hz មានកម្រិតបង្ហាញ 450 x 450-pixels។ លើសពីនេះទៅទៀត នាឡិកាដៃ Huawei Watch Ultimate ក៏មានភ្ជាប់មកជាមួយនូវមុខងារពិសេសៗជាច្រើនដូចជា អេក្រង់គ្រីស្តាល់ Sapphire, ខ្នងសេរ៉ាមិច, ខ្សែទីតាញ៉ូម និងស្រោម zirconium ដែលធន់នឹងការឆ្កូត ហើយវាក៏មិនជ្រាបទឹកផងដែរ។
ចំណែកផ្នែកថាមពលវិញ នាឡិកាដៃ Huawei Watch Ultimate ទទួលបានថាមពលថ្ម 530mAh អាចប្រើប្រាស់បានរយៈពេលពី ៨ ទៅ ១៤ថ្ងៃ នៅពេលសាកថ្មពេលម្តង និងគាំទ្រមុខងារតាមដានសុខភាពរបស់ក្រុមហ៊ុន Huawei រួមទាំងបច្ចេកវិទ្យា NFC និង ECG ជាដើម។
គួរឲដឹងថា នាឡិកាដៃ Huawei Watch Ultimate មានកម្រាស់ ១៣ ម.ម អង្កត់ផ្ចិត ៤៨,៥ ម.ម និងទម្ងន់ ៧៦ក្រាម (គ្មានខ្សែ) ជាមួយជម្រើសពណ៌ចំនួន២ រួមមានពណ៌ Black Nitrile និង Silver Titanium ដែលមានតម្លៃលក់នៅក្នុងទីផ្សារប្រទេសចិនចាប់ពី ៨២២ ដុល្លារ។