កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានប្រកាសដាក់បង្ហាញចេញនូវទូរស័ព្ទដៃ Vivo V40e ជាមួយតម្លៃលក់ខ្ទង់ ២៣៩ ដុល្លារ ដល់ ៣៥៩ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា ហើយគ្រោងចេញលក់ជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះ។
ទូរស័ព្ទដៃ Vivo V40e នឹងទទួលបានអេក្រង់កោង AMOLED FHD+ ទំហំ ៦,៧៧ អ៊ីញ 120Hz មានកម្រិតពន្លឺ 4,500 nit ដំណើរការដោយបន្ទះឈីប Snapdragon 6 Gen 1 និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Funtouch OS 14 ព្រមទាំងទទួលបាន RAM 12GB និងអង្គផ្ទុក 128GB | 256GB ។
សម្រាប់ផ្នែកកាមេរ៉ាវិញទូរស័ព្ទដៃ Vivo V40e នឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារគ្រប់គ្រង់លំនឹង OIS អាចថតវីដេអូបានកម្រិត 4K បូករួមជាមួយលេន Ultra-Wide ទំហំ 8MP ខណៈដែលកាមេរ៉ាមុខមានទំហំ 50MP ។ សម្រាប់ផ្នែកថាមពលវិញទូរស័ព្ទដៃ Vivo V40e នឹងទទួលបានថាមពលថ្មទំហំ 5,500mAh គាំទ្រការសាកល្បឿនលឿន 80W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ ក៏មានបំពាក់ជាមួយអាវការពារធូលី និងទឹក និងមុខងារ AI ផងដែរ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Vivo T3 Ultra មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,៤៩ ម.ម និងទម្ងន់ ១៨៣ ក្រាមប៉ុណ្ណោះ ជាមួយជម្រើសពណ៌តួខ្លួនសូកូឡា៕