Browsing: ថៃ

អាជីវកម្មដឹកអាហារតាមអ៊ីនធឺណិត (online food delivery) នៅក្នុងប្រទេសថៃ ត្រូវបានគេសម្គាល់ឃើញថា មានការកើនឡើងយ៉ាងតិចពី ៣០ ទៅ ៤០ ភាគរយនៃការបញ្ជាទិញ បន្ទាប់ពីមានរលកទី២ នៃជំងឺរាតត្បាតកូវីដ១៩ បើប្រៀបធៀបនឹងរយៈពេលធម្មតា ជាពិសេសពីខេត្តដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង។

ទោះបីជាមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មីៗនេះក៏ដោយ ក៏ប្រតិបត្តិករទេសចរណ៍ថៃសង្ឃឹមថា អាជីវកម្មរបស់ពួកគេនឹងវិលត្រឡប់មកវិញនៅឆ្នាំ២០២១ នេះ ដោយសារពួកគេសង្ឃឹមលើវ៉ាក់សាំងថ្មី ដើម្បីកម្ចាត់វីរុសនេះ។

ធនាគារកណ្តាលថៃ (Bank of Thailand) បានបន្ធូរបន្ថយច្បាប់បន្ថែមទៀត លើកម្មវិធីប្រាក់កម្ចីទន់ចំនួន ៥០០ ពាន់លានបាតរបស់ខ្លួន ក្នុងគោលបំណងជួយក្រុមហ៊ុនតូចៗ ទប់ទល់នឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។

ការចំណាយក្នុងឱកាសវិស្សមកាលឆ្នាំថ្មីក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្រោម ១០០ ពាន់លានបាតជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ ដោយសារការកើតឡើងថ្មីៗនៃការឆ្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្រ្តីបានយល់ព្រមលើសំណើរបស់ក្រសួងការងារ ក្នុងការផ្តល់សំណងដល់អ្នកជាវមូលនិធិសន្ដិសុខសង្គម (SSF) ដែលបានបាត់បង់ការងារដោយសាររោគរាតត្បាតកូវីដ១៩។

ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ SCG Group របស់ប្រទេសថៃ បានចុះបញ្ជីទិញភាគហ៊ុន ៩៤,១ ភាគរយ នៅក្នុងក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសវៀតណាម Bien Hoa Packaging Jsc។

យោងតាមនាយកដ្ឋានធុរកិច្ចថាមពល (Department of Energy Business ឬហៅកាត់ថា DOEB) បានឲ្យដឹងថា ការប្រើប្រាស់ប្រេងនៅប្រទេសថៃ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ១៣ ភាគរយ ដោយសារតែវិបត្តិសេដ្ឋកិច្ច។

ការហាមឃាត់ការលក់គ្រឿងស្រវឹងលើអនឡាញ នៅក្នុងប្រទេសថៃ នឹងមានប្រសិទ្ធិភាពនៅថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយអ្នករំលោភត្រូវទទួលនូវការពិន័យ និងការជាប់ពន្ធនាគារផងដែរ។

អង្គភាពរបស់ក្រុមហ៊ុន Nissan Motor Co នៅប្រទេសថៃ គ្រោងនឹងជួលបុគ្គលិកថ្មីជាង ២ ០០០ នាក់បន្ថែមទៀត ខណៈដែលក្រុមហ៊ុនព្យាយាមបង្កើនមូលដ្ឋានផលិតកម្មខ្នាតធំចុងក្រោយរបស់ខ្លួន នៅអាស៊ីអាគ្នេយ៍។

បើយោងតាមគេហទំព័រ Forbes បុគ្គលទាំង ១០ រូបខាងក្រោមនេះ គឺជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុងប្រទេសថៃ នៅក្នុងឆ្នាំ២០២០នេះ។