ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ SCG Group របស់ប្រទេសថៃ បានចុះបញ្ជីទិញភាគហ៊ុន ៩៤,១ ភាគរយ នៅក្នុងក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសវៀតណាម Bien Hoa Packaging។
ប្រសិនបើកិច្ចព្រមព្រៀងទទួលបានជោគជ័យ វានឹងបង្កើនចំនួនក្រុមហ៊ុនវេចខ្ចប់របស់វៀតណាម ដែលគ្រប់គ្រងដោយក្រុមហ៊ុន Siam Cement Group Public Company Limited (SCG Group) ដល់ ៧។
TCG Solutions ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស៊ីម៉ងត៍ថៃ និងក្រុមហ៊ុនសម្ភារៈសំណង់ដ៏ធំមួយដែរនោះ គ្រោងនឹងទិញភាគហ៊ុនចំនួន ១២ លានហ៊ុន នៃក្រុមហ៊ុនវេចខ្ចប់ Bien Hoa Packaging ដែលមានមូលដ្ឋាននៅខេត្ត Dong Nai នៅចុងខែនេះ។
ការចុះបញ្ជីទិញនេះបានកើតឡើង បន្ទាប់ពីម្ចាស់ភាគហ៊ុន Bien Hoa Packaging កាលពីថ្ងៃទី ៩ ខែធ្នូ បានយល់ព្រមលើការលាលែងពីសមាជិកក្រុមប្រឹក្សាភិបាល ៦ រូបក្នុងចំណោមសមាជិក ៧ រូប ហើយជំនួសពួកគេដោយមេដឹកនាំថ្មី ដែលមានទំនាក់ទំនងជាមួយ SCG។
ជាមួយគ្នានេះដែរ លោក Suchai Korprasertsri នាយកប្រតិបត្តិក្រុមហ៊ុន TCG Solutions ត្រូវបានគេយល់ព្រមឲ្យធ្វើជាប្រធានក្រុមហ៊ុន Bien Hoa Packaging ឯលោក Ekarach Sinnarong នឹងក្លាយជានាយកប្រតិបត្តិរបស់វា៕