គេហទំព័រកម្សាន្តសម្រាប់មនុស្សពេញវ័យ Pornhub កំពុងទទួលយករូបិយប័ណ្ណនិម្មិត Cryptocurrency ជាការទូទាត់សម្រាប់មាតិកា Premium របស់ខ្លួន ហើយបញ្ជាក់ដល់អ្នកប្រើប្រាស់ថា ពួកគេមិនអាច Credit Card ដូចជា Visa និង Mastercard បានទេនៅពេលនេះ។
ការប្រកាសខាងលើនេះមានន័យថា ប្រសិនបើអ្នកចង់រីករាយបន្ថែមលើសពីវីដេអូឥតគិតថ្លៃនៅលើ Pornhub អ្នកត្រូវការ Cryptocurrency ដើម្បីបង់ថ្លៃសេវាកម្មសម្រាប់វីដេអូ Premium។
គួរឲ្យដឹងថា សេវាកម្ម Premium របស់គេហទំព័រនេះមានតម្លៃ ៩,៩៩ ដុល្លារក្នុងមួយខែ ហើយពួកគេកំពុងទទួលយក Cryptocurrency ជាច្រើនប្រភេទ រួមមាន Bitcoin, ZCash, Tether និងជាច្រើនទៀត។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាង Pornhub ជាមួយ ក្រុមហ៊ុន Mastercard និង Visa បានបញ្ចប់ទៅហើយ បន្ទាប់ពីក្រុមហ៊ុនទាំងពីរនេះបានបើកការស៊ើបអង្កេត ទៅកាន់ការចោទប្រកាន់ដោយកាសែត The New York Times ថា Pornhub មានផ្ទុកវីដេអូរំលោភបំពានកុមាររាប់ពាន់៕