ការហាមឃាត់ការលក់គ្រឿងស្រវឹងលើអនឡាញ នៅក្នុងប្រទេសថៃ នឹងមានប្រសិទ្ធិភាពនៅថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយអ្នករំលោភត្រូវទទួលនូវការពិន័យ និងការជាប់ពន្ធនាគារផងដែរ។
លោកវេជ្ជបណ្ឌិត Niphon Chinanonwet ប្រធានការិយាល័យគណៈកម្មាធិការត្រួតពិនិត្យភេសជ្ជៈមានជាតិអាល់កុល បានមានប្រសាសន៍ថាកាលពីថ្ងៃសុក្រថា ការហាមឃាត់ ៧ ធ្នូ ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី គឺជាការឆ្លើយតបចំពោះការបង្កើនការលក់គ្រឿងស្រវឹងតាមអ៊ីនធឺណិត ទាំងអ្នកលក់តូចតាច និងធំ។
ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិនេះមិនមានបំណងរារាំងបណ្តាញផ្សព្វផ្សាយរបស់អ្នកលក់តូចតាចនោះទេ។ លោក Chinanonwet បានបញ្ជាក់ថា វាមានគោលបំណងដោះស្រាយ ការដែលហៅអ្នកប្រើប្រាស់ដោយផ្ទាល់ឲ្យទិញគ្រឿងស្រវឹង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា គេហទំព័រ, ហ្វេសប៊ុក និងកម្មវិធី Line ជាដើម។
លោកបានបន្តថា បទប្បញ្ញត្តិនេះនឹងមិនប៉ះពាល់ដល់ការលក់នៅតាមហាង ដែលអតិថិជនទូទាត់តាមអេឡិចត្រូនិកទេ។
លោកវរសេនីយ៍ឯក Siriwat Deepor អ្នកនាំពាក្យរងនៃការិយាល័យប៉ូលីសថៃ បាននិយាយថា ជនល្មើសនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៦ ខែ និង/ឬ ពិន័យជាប្រាក់រហូតដល់ ១០ ០០០ បាត៕