Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំងកូវីដ១៩ Sinovac ពីប្រទេសចិន (ដំណាក់កាលសាកល្បងប្រសិទ្ធភាព)
    សេដ្ឋកិច្ចពិភពលោក

    ឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំងកូវីដ១៩ Sinovac ពីប្រទេសចិន (ដំណាក់កាលសាកល្បងប្រសិទ្ធភាព)

    December 7, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    (ទីក្រុងចាកាតា)៖ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានអោយដឹងថា ប្រទេសឥណ្ឌូនេស៊ីបានទទួលការដឹកជញ្ជូនទី១ នៃវ៉ាក់សាំងការពារកូវីដ១៩ ពីប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី៦ ខែធ្នូ កន្លងទៅនេះ ហើយរដ្ឋាភិបាលបាននឹងកំពុងរៀបចំការចាក់ថ្នាំបង្ការជាលក្ខណះទ្រង់ទ្រាយធំផងដែរ។

    លោក Jokowi (Joko Widodo) ត្រូវបានគេស្គាល់ជាទូរទោថាជាប្រធានាធិបតី ឥណ្ឌូនេស៊ី បានមានប្រសាសន៌តាមរយៈ អនឡាញ (Online) ថាឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំងការពារ Sinovac Biotech ចំនួន ១,២លានដុស ពីប្រទេសចិន ដែលជាវ៉ាក់សាំងបានធ្វើតេសន៌សាកល្បងកាលពីខែសីហា កន្លងទៅ។ លោកបានបន្ថែមទៀតដែរថា ប្រទេសរបស់លោកនឹងទទួលបានវ៉ាក់សាំងបន្ថែមទៀតចំនួន ១,៨លានដុស នៅដើមខែមករា ឆ្នាំក្រោយនេះ។

    ពាណិជ្ជកម្ម

    ការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំង Sinovac ក៏កំពុងដំណើរការនៅក្នុងប្រទេសប្រេស៊ីល និងតួកគីផងដែរដោយមានលទ្ធផលបណ្តោះអាសន្នស្តីពីប្រសិទ្ធភាព ពីប្រេស៊ីលដែលរំពឹងទុកនៅពាក់កណ្តាលខែធ្នូនេះ។

    ឥណ្ឌូនេស៊ី ក៏រំពឹងថានឹងទទួលបានវត្ថុធាតុដើម សម្រាប់ផលិតវ៉ាក់សាំងការពារនេះចំនួន ១៥លានដុស នៅខែនេះ និងចំនួន ៣០លាន បន្ថែមទៀតនៅខែក្រោយ នេះបើតាមប្រសាសន៌លោកប្រធានាធិបតី។

    លោក Jokowi បាននិយាយថាវ៉ាក់សាំងនេះ ក៏ត្រូវវាយតម្លៃដោយទីភ្នាក់ងារស្បៀងអាហារ និងថ្នាំ (BPOM) របស់ប្រទេសឥណ្ឌូនេស៊ី ខណៈរដ្ឋបាលរបស់លោកនៅតែបន្តត្រៀមសម្រាប់ចែកចាយវ៉ាក់សាំងនេះ នៅទូទាំងប្រជុំកោះដែលមានប្រជាជនចំនួន ២៧០ លាននាក់។

    លោក Jokowi ពេលចុះបង្ហាញពីរៀបពាក់ម៉ាស់ (រូបភាពតំណាង)

    លោកបានមានប្រសាសន៍ថា “ យើងបានត្រៀមជាច្រើនខែ តាមរយៈការសាកល្បងនៅក្នុងខេត្តមួយចំនួនរបស់យើង ហើយខ្ញុំប្រាកដណាស់ថានៅពេលដែលយើងសំរេចថាអាចប្រើបានហើយនោះ យើងអាចចាប់ផ្តើមចាក់វ៉ាក់សាំង ដោយសារយើងបានត្រៀមរួចរាល់” ។

    ចំនួនអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃរបស់ឥណ្ឌូនេស៊ីបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានករណីឆ្លងសរុបកើនឡើងដល់ ៥៧៥ ៧៩៦ករណី កាលពីថ្ងៃអាទិត្យ និងមានអ្នកស្លាប់ចំនួន ១៧ ៧៤០នាក់ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។

    Indonesia Jokowi Sinovac
    Share. Facebook Telegram WhatsApp
    Previous Articleអត់ភ្ញៀវចូល សណ្ឋាគារនៅទីក្រុងប៉ារីសមួយ បើកឲ្យអ្នកគ្មានផ្ទះសម្បែងស្នាក់នៅ
    Next Article ថៃ ហាមឃាត់ការផ្សាយលក់គ្រឿងស្រវឹងលើអនឡាញ ជាផ្លូវការ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    ឥណ្ឌូនេស៊ី បង្ហាញផែនការថ្មីរបស់ខ្លួន ត្រៀមបញ្ចប់ការនាំចូលប្រេងម៉ាស៊ូតនៅឆ្នាំ ២០២៦ ខាងមុខនេះ!

    December 15, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.