Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»គណៈរដ្ឋមន្រ្តីថៃ អនុញ្ញាតការផ្តល់ជំនួយសង្គ្រោះ សម្រាប់អ្នកអត់ការងារធ្វើ
    ផ្សេងៗ

    គណៈរដ្ឋមន្រ្តីថៃ អនុញ្ញាតការផ្តល់ជំនួយសង្គ្រោះ សម្រាប់អ្នកអត់ការងារធ្វើ

    December 23, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្រ្តីបានយល់ព្រមលើសំណើរបស់ក្រសួងការងារ ក្នុងការផ្តល់សំណងដល់អ្នកជាវមូលនិធិសន្ដិសុខសង្គម (SSF) ដែលបានបាត់បង់ការងារដោយសាររោគរាតត្បាតកូវីដ១៩។

    លោកស្រី Rachada Dhnadirek

    យោងតាមសំណើនេះ កម្មករដែលមានធានារ៉ាប់រងនឹងទទួលបានប្រាក់ ៥០% នៃប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេ ដោយផ្អែកលើប្រាក់ខែអតិបរមា ១៥ ០០០ បាតក្នុងរយៈពេលអតិបរមា ៩០ ថ្ងៃ។ គម្រោងនេះបានចូលជាធរមាន នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០។

    ពាណិជ្ជកម្ម

    វិធានការនេះមានគោលបំណងកាត់បន្ថយការលំបាករបស់កម្មករដែលមានធានារ៉ាប់រង នៅតាមខេត្តដែលមានហានិភ័យខ្ពស់ ដូចជា Samut Sakhon, Samut Songkhram, Nakhon Pathom, Nonthaburi និង Bangkok បន្ទាប់ពីការផ្ទុះឡើងនៃកូវីដ១៩។

    គួរឲ្យដឹងថា ចំនួនកម្មករដែលមានធានារ៉ាប់រងនៅតាមបណ្តាខេត្តទាំងនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥,៧ លាននាក់ ហើយគម្រោងផ្តល់ជំនួយសង្គ្រោះ ត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយថវិកាប្រមាណ ៥ ពាន់លានបាត៕

    កូវីដ១៩ ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleជប៉ុន នឹងចាយលុយ ១០០០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩
    Next Article ក្រុមហ៊ុនជប៉ុនកាន់តែច្រើន ជ្រើសរើសយកប្រទេសវៀតណាម បន្ទាប់ពីចិន

    Related Posts

    ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

    December 27, 20221 Min Read

    ផ្លូវការ៖ ថៃមានភ្ញៀវទេសចរទៅលេងចំនួនប្រមាណ ១០,៩លាននាក់ក្នុងឆ្នាំនេះ

    December 23, 20221 Min Read

    សេដ្ឋកិច្ចថៃរំពឹងថាកើនឡើង ៣,៦ ភាគរយនៅឆ្នាំនេះ ហើយរំពឹងកើនដល់ ៤ភាគរយនៅឆ្នាំក្រោយ

    August 17, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.