Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»ជប៉ុន នឹងចាយលុយ ១០០០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩
    អាជីវកម្ម & សេដ្ឋកិច្ច

    ជប៉ុន នឹងចាយលុយ ១០០០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩

    December 22, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តនូវសេចក្តីព្រាងថវិកាចំនួន ១,០៣ ពាន់ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២១ ខណៈដែលជំងឺឆ្លងកូវីដ១៩ បានដាក់សម្ពាធលើហិរញ្ញវត្ថុសាធារណៈដ៏ធ្ងន់ធ្ងររួចទៅហើយ។

    ពាណិជ្ជកម្ម

    ថវិកាប្រចាំឆ្នាំ ១០៦,៦ ពាន់ពាន់លានយ៉េន ឬស្មើនឹង ១,០៣ ពាន់ពាន់ដុល្លារ បានកើនឡើង ៤ ភាគរយពីកម្រិតដំបូងនៃឆ្នាំនេះ និងកើនឡើងរយៈពេល ៩ ឆ្នាំជាប់គ្នា ដោយបំណុលថ្មីមានតម្លៃ ៤៣,៦ ពាន់ពាន់លានយ៉េន ស្មើនឹង ៤០,៩ ភាគរយនៃប្រាក់ចំណូល។

    អ្នកធ្វើគោលនយោបាយនៅទូទាំងពិភពលោក បានបញ្ចេញសកម្មភាពជំរុញរូបិយវត្ថុ និងសារពើពន្ធ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ជ្រៅ និងអូសបន្លាយពេល ដោយសារតែជំងឺរាតត្បាតកូវីដ១៩ បានបិទព្រំដែនអន្តរជាតិ ហើយបានបណ្តេញមនុស្សជាច្រើនចេញពីការងារ។

    នៅប្រទេសជប៉ុន កំណែទម្រង់សារពើពន្ធត្រូវបានទុកចោល ខណៈដែលនាយករដ្ឋមន្រ្តី Yoshihide Suga បានផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលពន្ធឡើងវិញ។

    គួរឲ្យដឹងថា ផែនការចំណាយខាងលើនេះ ត្រូវតែអនុម័តដោយសភានៅដើមឆ្នាំក្រោយ៕

    ជប៉ុន
    Share. Facebook Telegram WhatsApp
    Previous Articleវៀតណាម ក្លាយជាប្រទេសនិយមយីហោជាតិ រីកលូតលាស់លឿនបំផុតលើលោក
    Next Article គណៈរដ្ឋមន្រ្តីថៃ អនុញ្ញាតការផ្តល់ជំនួយសង្គ្រោះ សម្រាប់អ្នកអត់ការងារធ្វើ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.