Browsing: ព័ត៌មានថ្មីៗ

រូបភាពថ្មីនៃសែស្រឡាយ iPhone 16 បានបង្ហាញអំពីភាពខុសគ្នានៃទំហំអេក្រង់ប្រភេទធម្មតា និងប្រភេទ Pro សម្រាប់ឆ្នាំ២០២៤នេះ។ រូបភាពចែកចាយដោយ Sonny Dickson បង្ហាញអំពីផ្នែកខាងក្រោយនៃសែស្រឡាយ iPhone 16 ដោយ iPhone 16 Pro Max មានអេក្រង់ទំហំ ៦,៩អ៊ីញ…

Samsung បានបើកឆាកឆ្នាំ២០២៤ ជាមួយជោគជ័យលើសពីការរំពឹង តាមរយៈការប្រកាសចេញ Galaxy S24 Series ដែលពាំនាំនូវមុខងារ Galaxy AI ដ៏ទាក់ទាញ។ ឆាប់ៗខាងមុខនេះ Samsung នឹងប្រកាសចេញស្មាតហ្វូនកំពូលមួយម៉ូដែលទៀតប្រចាំឆ្នាំ២០២៤ ដែលជាស្មាតហ្វូនបត់ Z Fold6 និង Z Flip6។…

កាលពីថ្មីៗកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់អន្តរជាតិ ដែលក្នុងនោះមានការបិទបណ្ដាញសង្គម TikTok មិនឲ្យដំណើរការនៅអាមេរិកផងដែរ។ TikTok គ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance និងត្រូវបានអាមេរិកជឿថាវាជាការគំរាមកំហែងធំដល់សន្តិសុខជាតិ ដោយសារប្រជាប្រិយភាពលើសលប់របស់បណ្ដាញសង្គម TikTok រួមផ្សំនឹងទំនាក់ទំនងជិតស្និទ្ធិនៃក្រុមហ៊ុន ByteDance ជាមួយរដ្ឋាភិបាលចិន។ លោក Biden បានទុកពេលឲ្យក្រុមហ៊ុន…

iPad Air ទំហំ ១២,៩អ៊ីញ ដំបូងរបស់ Apple នឹងប្រើប្រាស់អេក្រង់ LCD ដដែល។ នេះបើតាមការឲ្យដឹងពីអ្នកវិភាគ Ross Young នៃក្រុមហ៊ុន Display Supply Chain Consultants។ កាលពីដើមខែ ប្រភពខាងលើនិយាយថា iPad…

រាល់ស្មាតហ្វូនស៊េរីខ្ពស់របស់ Samsung មិនមានមកជាមួយនូវដុំសាកនោះឡើយ ដោយអតិថិជនអាចទិញដុំសាកពី Samsung ដែលជាដុំសាកមានតម្លៃខ្ពស់ បើធៀបនឹងដុំសាកផ្សេងមានសមត្ថភាពដូចគ្នា។ នៅពេលនេះដែរ Samsung បានចេញលក់ដុំសាកថ្មី ជាដុំសាកមានរន្ធពីរ អាចសាកកម្លាំង 50W ប៉ុន្តែកម្លាំង 50W នេះទទួលបាននៅពេកសាកឧបករណ៍តែមួយ ប្រសិនបើសាកពីរក្នុងពេលតែមួយ ទទួលបានកម្លាំងតែ 25W ប៉ុណ្ណោះ។…

នៅទីបំផុតក្រុមហ៊ុនបានបង្កើតកម្មវិធីគិតលេខ Calculator សម្រាប់ iPad ក្រោយពីឧបករណ៍នេះប្រកាសចេញអស់ពេលជាង ១៤ឆ្នាំ។ នេះបើតាមប្រភពដែលជិតស្និទ្ធនឹងរឿងរ៉ាវនេះ។ iPadOS 18 នឹងមានបញ្ចូលនូវកម្មវិធីគិតលេខ Calculator ដំឡើងមកជាស្រាប់ សម្រាប់ iPad គ្រប់ម៉ូដែលទាំងអស់ដែលអាចអាប់ដេតទៅកាន់ iPadOS 18 បាន។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះរំពឹងថានឹងបង្ហាញខ្លួននៅក្នុងកម្មវិធី WWDC…

កាលពីឆ្នាំមុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio បានប្រកាសចេញស្មាតហ្វូនផ្ទាល់ខ្លួនជាលើកដំបូង ហើយពេលនេះដល់វេនក្រុមហ៊ុនរថយន្ត Polestar វិញម្ដង ដោយក្រុមហ៊ុនបានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនដំបូងឈ្មោះថា Polestar Phone។ Polestar Phone ត្រូវបានផលិតដោយក្រុមហ៊ុនទូរសព្ទចិន Meizu ដែលវាបានបង្កើតឡើងផ្អែកតាមស្មាតហ្វូនម៉ូដែល Meizu 21 Pro ដែលបានបង្ហាញចេញកាលពីខែកុម្ភៈកន្លងទៅ។ គួរដឹងថា Polestar…

ស្មាតហ្វូន Huawei Pura 70 Ultra ដែលទើបតែប្រកាសចេញថ្មីៗនេះបានពាំនាំនូវចំណុចពិសេសជាច្រើន ហើយក្នុងនោះមានមុខងារមួយដែលទើបមានដំបូងគេលើស្មាតហ្វូន នោះគឺមុខងារផ្ញើរូបភាពតាមផ្កាយរណបនៅពេលដែលមិនមានសេវាទូរសព្ទ។ លើស្មាតហ្វូនថ្មីរបស់ Huawei អ្នកប្រើប្រាស់អាចថតរូបភាព និងផ្ញើតាមរយៈកម្មវិធី Changlian ដោយភាគីម្ខាងទៀតត្រូវមានកម្មវិធីនេះដែរ ទើបអាចមើលឃើញរូបភាព ពុំនោះទេគឺអាចទទួលបានតែសារជាអក្សរប៉ុណ្ណោះ។ រូបភាពដែលផ្ញើចេញទៅត្រូវបានបន្ថយទំហំឲ្យតូចខ្លាំងបំផុត ដែលធ្វើឲ្យរូបភាពពិបាកមើល។ Huawei ណែនាំថា…

ការលក់ iPhone នៅប្រទេសចិនបានធ្លាក់ចុះគួរកត់សម្គាល់នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ ដោយសារអតិថិជនបានងាកទៅរកស្មាតហ្វូន Premium របស់ក្រុមហ៊ុនដទៃ។ នេះបើតាមទិន្នន័យរបស់ស្ថាប័ន Counterpoint Research។ អំឡុងត្រីមាសដំបូងនៃឆ្នាំនេះ ទីផ្សារស្មាតហ្វូនចិនមានការកើនឡើង ១,៥% ធៀបនឹងឆ្នាំមុន ជាកំណើនរយៈពេលពីរត្រីមាសជាប់គ្នា។ កំណើននេះអាចសម្រេចបានដោយសារការលក់ខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុកដូចជា Huawei ដែលលក់បានច្រើនជាងមុន ៦៩,៧% ឯណោះ។ ជោគជ័យរបស់…

ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌា កំពុងផ្ដល់ជូនសេវាកម្មប្ដូរអេក្រង់ឥតគិតថ្លៃសម្រាប់ស្មាតហ្វូនដែលទទួលរងបញ្ហាលេចចេញឆ្នូតពណ៌បៃតងនៅលើអេក្រង់។ ស្មាតហ្វូនដែលមានសិទ្ធិទទួលបានការប្ដូរនេះ រួមមាន Galaxy S20 Series គ្រប់ប្រភេទ, Galaxy S21 Series (លើកលែងតែ Galaxy S21 FE), Galaxy S22 Ultra,…