Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ដឹងថ្ងៃ Samsung ប្រកាសចេញ Galaxy Z Fold6
    បច្ចេកវិទ្យា

    ដឹងថ្ងៃ Samsung ប្រកាសចេញ Galaxy Z Fold6

    April 29, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Samsung បានបើកឆាកឆ្នាំ២០២៤ ជាមួយជោគជ័យលើសពីការរំពឹង តាមរយៈការប្រកាសចេញ Galaxy S24 Series ដែលពាំនាំនូវមុខងារ Galaxy AI ដ៏ទាក់ទាញ។ ឆាប់ៗខាងមុខនេះ Samsung នឹងប្រកាសចេញស្មាតហ្វូនកំពូលមួយម៉ូដែលទៀតប្រចាំឆ្នាំ២០២៤ ដែលជាស្មាតហ្វូនបត់ Z Fold6 និង Z Flip6។

    ពាណិជ្ជកម្ម

    កាលពីខែកុម្ភៈ គេដឹងថាការប្រកាសចេញស្មាតហ្វូនបត់ថ្មីរបស់នឹងធ្វើឡើងនាខែកក្កដា ហើយពេលនេះគេបានដឹងអំពីកាលបរិច្ឆេទច្បាស់លាស់ហើយ។ បើតាមការចុះផ្សាយរបស់ SamMobile ដែលបានបញ្ជាក់ជាមួយប្រភពជាច្រើននោះ ការប្រកាសចេញនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា។ សម្រាប់ទីតាំងគឺនឹងធ្វើឡើងនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

    តាមរយៈដំណឹងលេចធ្លាយកន្លងមក Z Fold6 និង Z Flip6 នឹងមិនមានការផ្លាស់ប្ដូររូបរាងខ្លាំងឡើយ ប៉ុន្តែសម្រាប់ Z Fold6 អាចនឹងមានលើសពីមួយប្រភេទ ពោលអាចនឹងមានប្រភេទធូរថ្លៃ និងប្រភេទថ្លៃខ្លាំងដែលជា Z Fold6 Ultra។

    ក្នុងព្រឹត្តិការណ៍នៅខែកក្កដា គេរំពឹងថា Samsung  ក៏អាចនឹងប្រកាសចេញចិញ្ចៀនវៃឆ្លាត Galaxy Ring ដែលបានបង្ហាញរូបរាងខ្លះៗកាលពីខែមករា អមជាមួយនឹងការបង្ហាញចេញនូវ Galaxy Watch 7 ផងដែរ៕

    Share. Facebook Telegram WhatsApp
    Previous ArticleTikTok សុខចិត្តបិទចោល ក៏មិនលក់ឲ្យក្រុមហ៊ុនអាមេរិកដែរ
    Next Article ដំណឹងលេចធ្លាយថ្មី បញ្ជាក់ម្ដងទៀតពីទំហំអេក្រង់ iPhone 16

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.