Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»TikTok សុខចិត្តបិទចោល ក៏មិនលក់ឲ្យក្រុមហ៊ុនអាមេរិកដែរ
    បច្ចេកវិទ្យា

    TikTok សុខចិត្តបិទចោល ក៏មិនលក់ឲ្យក្រុមហ៊ុនអាមេរិកដែរ

    April 29, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្មីៗកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់អន្តរជាតិ ដែលក្នុងនោះមានការបិទបណ្ដាញសង្គម TikTok មិនឲ្យដំណើរការនៅអាមេរិកផងដែរ។

    ពាណិជ្ជកម្ម

    TikTok គ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance និងត្រូវបានអាមេរិកជឿថាវាជាការគំរាមកំហែងធំដល់សន្តិសុខជាតិ ដោយសារប្រជាប្រិយភាពលើសលប់របស់បណ្ដាញសង្គម TikTok រួមផ្សំនឹងទំនាក់ទំនងជិតស្និទ្ធិនៃក្រុមហ៊ុន ByteDance ជាមួយរដ្ឋាភិបាលចិន។

    លោក Biden បានទុកពេលឲ្យក្រុមហ៊ុន ByteDance រយៈពេល៩ខែ ក្នុងការលក់ TikTok ឲ្យក្រុមហ៊ុនដែលមិនមែនជាចិន ឬក៏ត្រូវប្រឈមមុខនឹងការបិទដំណើរការនៅទូទាំងសហរដ្ឋអាមេរិក។

    ពេលនេះការចុះផ្សាយរបស់ Reuters ឲ្យដឹងថា ByteDance មិនមានគម្រោងលក់ TikTok ឡើយ ដោយក្រុមហ៊ុននឹងព្យាយាមដោះស្រាយតាមផ្លូវច្បាប់ជាមុនសិន។ ប្រសិនផ្លូវច្បាប់មិនបានផលវិជ្ជមានទេនោះ ByteDance ត្រៀមខ្លួនបិទដំណើរការនៅអាមេរិក ដោយមិនលក់ឲ្យក្រុមហ៊ុនដទៃឡើយ។

    ការចុះផ្សាយរបស់ Reuters ដែលបានដកស្រង់ចេញពីប្រភពមួយ បានអះអាងថាចំណូលរបស់ TikTok នៅអាមេរិក មិនមានច្រើនដូចដែលគ្រប់គ្នាយល់ឃើញឡើយ។ ជាក់ស្ដែង ការបិទនៅអាមេរិក នឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើចំណូលរបស់ ByteDance៕

    Share. Facebook Telegram WhatsApp
    Previous ArticleiPad Air អេក្រង់យក្ស ១២,៩អ៊ីញ នឹងនៅតែប្រើអេក្រង់ LCD
    Next Article ដឹងថ្ងៃ Samsung ប្រកាសចេញ Galaxy Z Fold6

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.