Browsing: កូវីដ១៩

ក្រុមអ្នកជំនាញកំពុងព្រមានក្រុមហ៊ុនអាកាសចរណ៍ឲ្យយកចិត្តទុកដាក់បន្ថែមទៀត នៅពេលដាក់យន្តហោះឲ្យដំណើរការឡើងវិញ បន្ទាប់ពីពួកវាត្រូវបានទុកចោលអស់រយៈពេលជាច្រើន ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។

ប្រធានផ្នែកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោករំពឹងថានឹងធ្វើការសម្រេចចិត្ត ថាតើត្រូវផ្តល់ការយល់ព្រមប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន Pfizer, Moderna និង AstraZeneca ឬអត់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ក្រសួងសុខាភិបាលជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូ នេះថា ប្រទេសជប៉ុននឹងទិញទូរទឹកកកចំនួន ១០ ៥០០ គ្រឿង សម្រាប់ផ្ទុកវ៉ាក់សាំងកូវីដ១៩ និងកំពុងពិចារណាក្នុងការទិញទឹកកកស្ងួត ក្នុងខណៈដែលខ្លួនកំពុងត្រៀមការពារប្រជាជនពីមេរោគ។

ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas នឹងជួលបុគ្គលិកខាងក្រៅចំនួនជាង ២ ០០០ នាក់ សម្រាប់តួនាទី “ground staff roles” ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានមានប្រសាសន៍ថា គាត់សង្ឃឹមថានឹងចាក់វ៉ាក់សាំងឲ្យជនជាតិអាមេរិកក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីទទួលបានភ្លើងពណ៌បៃតង ពីរដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថអាមេរិក US Food and Drug Administration (FDA)។

ទីក្រុងសៀងហៃ បានទម្លាក់ទីក្រុងឡុង ដើម្បីក្លាយជាទីក្រុងដែលមានទំនាក់ទំនងគ្នាច្រើនជាងគេបំផុតនៅលើពិភពលោក (World’s Most Connected City) ខណៈដែលជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យរង្គោះរង្គើដល់ការធ្វើដំណើរអន្ដរជាតិ។

យោងតាមការវិភាគថ្មីមួយ បានឲ្យដឹងថា វិបត្តិកូវីដ១៩ គឺស្ថិតនៅលើផ្លូវដើរមួយដែលនឹងអាចកាត់បន្ថយកញ្ចប់ប្រាក់ខែជាមធ្យមចំនួន ១ ២០០ ផោនក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥។

ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំមួយបង្ហាញថា វ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford អាចបញ្ឈប់មនុស្សវិវត្តទៅជារោគសញ្ញាកូវីដ១៩ រហូតដល់ទៅ ៧០%។

ប្រទេសវៀតណាមបានបង្រួមអប្បបរមា នូវការខូចខាតសេដ្ឋកិច្ចពីកូវីដ១៩ ហើយជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលកំពុងកើនឡើងផ្នែកសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២០ នេះ។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan Co បានដាក់ពាក្យក្ស័យធនទៅកាន់តុលាការក្រុងតូក្យូ បន្ទាប់ពីបានប្រកាសកាលពីខែមុនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបានបំផ្លាញដល់ការធ្វើដំណើរទូទាំងពិភពលោក។