Browsing: បច្ចេកវិទ្យា

នៅទីបំផុតក្រុមហ៊ុនបានបង្កើតកម្មវិធីគិតលេខ Calculator សម្រាប់ iPad ក្រោយពីឧបករណ៍នេះប្រកាសចេញអស់ពេលជាង ១៤ឆ្នាំ។ នេះបើតាមប្រភពដែលជិតស្និទ្ធនឹងរឿងរ៉ាវនេះ។ iPadOS 18 នឹងមានបញ្ចូលនូវកម្មវិធីគិតលេខ Calculator ដំឡើងមកជាស្រាប់ សម្រាប់ iPad គ្រប់ម៉ូដែលទាំងអស់ដែលអាចអាប់ដេតទៅកាន់ iPadOS 18 បាន។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះរំពឹងថានឹងបង្ហាញខ្លួននៅក្នុងកម្មវិធី WWDC…

កាលពីឆ្នាំមុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio បានប្រកាសចេញស្មាតហ្វូនផ្ទាល់ខ្លួនជាលើកដំបូង ហើយពេលនេះដល់វេនក្រុមហ៊ុនរថយន្ត Polestar វិញម្ដង ដោយក្រុមហ៊ុនបានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនដំបូងឈ្មោះថា Polestar Phone។ Polestar Phone ត្រូវបានផលិតដោយក្រុមហ៊ុនទូរសព្ទចិន Meizu ដែលវាបានបង្កើតឡើងផ្អែកតាមស្មាតហ្វូនម៉ូដែល Meizu 21 Pro ដែលបានបង្ហាញចេញកាលពីខែកុម្ភៈកន្លងទៅ។ គួរដឹងថា Polestar…

ស្មាតហ្វូន Huawei Pura 70 Ultra ដែលទើបតែប្រកាសចេញថ្មីៗនេះបានពាំនាំនូវចំណុចពិសេសជាច្រើន ហើយក្នុងនោះមានមុខងារមួយដែលទើបមានដំបូងគេលើស្មាតហ្វូន នោះគឺមុខងារផ្ញើរូបភាពតាមផ្កាយរណបនៅពេលដែលមិនមានសេវាទូរសព្ទ។ លើស្មាតហ្វូនថ្មីរបស់ Huawei អ្នកប្រើប្រាស់អាចថតរូបភាព និងផ្ញើតាមរយៈកម្មវិធី Changlian ដោយភាគីម្ខាងទៀតត្រូវមានកម្មវិធីនេះដែរ ទើបអាចមើលឃើញរូបភាព ពុំនោះទេគឺអាចទទួលបានតែសារជាអក្សរប៉ុណ្ណោះ។ រូបភាពដែលផ្ញើចេញទៅត្រូវបានបន្ថយទំហំឲ្យតូចខ្លាំងបំផុត ដែលធ្វើឲ្យរូបភាពពិបាកមើល។ Huawei ណែនាំថា…

ការលក់ iPhone នៅប្រទេសចិនបានធ្លាក់ចុះគួរកត់សម្គាល់នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ ដោយសារអតិថិជនបានងាកទៅរកស្មាតហ្វូន Premium របស់ក្រុមហ៊ុនដទៃ។ នេះបើតាមទិន្នន័យរបស់ស្ថាប័ន Counterpoint Research។ អំឡុងត្រីមាសដំបូងនៃឆ្នាំនេះ ទីផ្សារស្មាតហ្វូនចិនមានការកើនឡើង ១,៥% ធៀបនឹងឆ្នាំមុន ជាកំណើនរយៈពេលពីរត្រីមាសជាប់គ្នា។ កំណើននេះអាចសម្រេចបានដោយសារការលក់ខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុកដូចជា Huawei ដែលលក់បានច្រើនជាងមុន ៦៩,៧% ឯណោះ។ ជោគជ័យរបស់…

ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌា កំពុងផ្ដល់ជូនសេវាកម្មប្ដូរអេក្រង់ឥតគិតថ្លៃសម្រាប់ស្មាតហ្វូនដែលទទួលរងបញ្ហាលេចចេញឆ្នូតពណ៌បៃតងនៅលើអេក្រង់។ ស្មាតហ្វូនដែលមានសិទ្ធិទទួលបានការប្ដូរនេះ រួមមាន Galaxy S20 Series គ្រប់ប្រភេទ, Galaxy S21 Series (លើកលែងតែ Galaxy S21 FE), Galaxy S22 Ultra,…

ការចុះផ្សាយថ្មីដែលដកស្រង់ប្រភពចេញពីខ្សែសង្វាក់ផ្គត់ផ្គង់បានឲ្យដឹងថា Apple បានដាក់ការកុម្ម៉ង់ពីដៃគូផ្គត់ផ្គង់នូវប្រព័ន្ធប៊ូតុងថ្មីប្រភេទ Capacitive Button ដែលនឹងជំនួសឲ្យប៊ូតុងគ្រាប់ចុចនៅលើ iPhone 16។ កាលពីឆ្នាំមុន ចចាមអារ៉ាមដែលបានចែកចាយ បានលើកឡើងថា iPhone 15 អាចនឹងប្ដូរប្រើប៊ូតុងថ្មីប្រភេទ Capacitive Button។ យ៉ាងណាគម្រោងការនេះត្រូវបានលុបចោល ដោយសារបញ្ហាប្រឈមកើតមាននៅពេលផលិត ដែលអាចនឹងពន្យារពេលដល់ការប្រកាសចេញ iPhone…

ក្រុមហ៊ុន Apple បានដកកម្មវិធីផ្ញើសារ និងបណ្ដាញទំនាក់ទំនងសង្គមល្បីៗចេញពី App Store នៅក្នុងប្រទេសចិន ក្រោយពីមានការបញ្ជាពីរដ្ឋាភិបាលចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal។ កម្មវិធីដែលបានដកចេញមានដូចជា WhatsApp, Telegram, Signal និងកម្មវិធី Threads ផងដែរ។ ក្នុងសេចក្ដីប្រកាសដែលបានចែករំលែកជាមួយស្ថាប័នព័ត៌មានមួយចំនួន…

តម្លៃរបស់ស្មាតហ្វូន Google Pixel 8a បានលេចធ្លាយលើវិបសាយលក់រាយនៅប្រទេសកាណាដា ដែលបានបង្ហាញឲ្យឃើញថាតម្លៃរបស់វាឡើងថ្លៃលើស Google Pixel 7a។ ដូចបានឃើញក្នុងរូបភាពខាងលើ Pixel 8a ទំហំ 128GB មានតម្លៃ ៧០៨,៩៩ដុល្លារកាណាដា ស្មើប្រមាណ ៥១៣ដុល្លារ និងទំហំ 256GB…

ស្មាតហ្វូន Huawei Pura 70 Series បានបង្ហាញវត្តមានជាផ្លូវការក្នុងនាមជាអ្នកស្នងតំណែងស្មាតហ្វូន Huawei P60 Series ដែលបានប្រកាសចេញកាលពីឆ្នាំ២០២៣កន្លងទៅ និងបានក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាល្អដាច់គេមួយប្រចាំឆ្នាំ។ គ្រួសារ Huawei Pura 70 Series មានសមាជិកចំនួនបួន រួមមាន Pura 70,…

iPhone 15 Plus មានអេក្រង់ទំហំ ៦,៧អ៊ីញ ដូចជា iPhone 15 Por Max ដែរ។ ចចាមអារ៉ាមនាពេលកន្លងមកឲ្យដឹងថា iPhone 16 Plus នឹងរក្សាទំហំដូចដើម ខណៈ iPhone 16 Pro…