iPhone 15 Plus មានអេក្រង់ទំហំ ៦,៧អ៊ីញ ដូចជា iPhone 15 Por Max ដែរ។ ចចាមអារ៉ាមនាពេលកន្លងមកឲ្យដឹងថា iPhone 16 Plus នឹងរក្សាទំហំដូចដើម ខណៈ iPhone 16 Pro Max កើនទំហំធំជាងមុនបន្តិច។
ប៉ុន្តែការផ្លាស់ប្ដូរនឹងកើតមាននៅឆ្នាំក្រោយល់ម៉ូដែល Plus នៃ iPhone នោះគឺ iPhone 17 Plus ដែលវានឹងមានអេក្រង់តូចជាង iPhone 15 Plus និង iPhone 16 Plus។ នេះបើតាមការលើកឡើងរបស់លោក Ross Young នៃស្ថាប័ន Display Supply Chain Consultants។
យ៉ាងណាប្រភពខាងលើមិនបានបញ្ជាក់អំពីទំហំជាក់លាក់នៃបន្ទះអេក្រង់របស់ iPhone 17 Plus ឡើយ ប៉ុន្តែបាននិយាយថា វានឹងធ្វើឲ្យ iPhone 17 Plus ស្ថិតនៅចន្លោះរវាង iPhone 17 និង iPhone 17 Pro Max៕