Browsing: Microsoft

ក្រុមហ៊ុន Microsoft បានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារកាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផលប្រចាំត្រីមាសដ៏រឹងមាំនៅក្នុងសេវាកម្ម cloud computing និង software ដែលនៅតែទទួលបានអត្ថប្រយោជន៍ពីការរាតត្បាតជំងឺកូវីដ១៩ ក្រោយមានការផ្លាស់ប្តូររបៀបធ្វើការងារ, ការលេង, ការដើរទិញឥវ៉ាន់ និងការរៀន។

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនមានគម្រោងទិញយកក្រុមហ៊ុនហ្គេមធំ និងល្បីឈ្មោះមួយ គឺ Activision Blizzard ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៦៨,៥ពាន់លានដុល្លារ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corp បានបញ្ឈប់ការផលិតម៉ាស៊ីនហ្គេម Xbox One ទាំងអស់ ដើម្បីផ្តោតលើការផលិតម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ខ្លួន។ នេះបើយោងតាមគេហទំព័រ The Verge បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុន Apple Inc បានបាត់បង់មកុដរបស់ខ្លួន ជាក្រុមហ៊ុនសាធារណៈមានតម្លៃបំផុតរបស់ពិភពលោក ទៅក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃសុក្រ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន iPhone នេះ បានធ្លាក់ចុះប្រហែល ២ ភាគរយ។

ក្រុមហ៊ុន Microsoft Corp បានសម្រេចចិត្តបទបណ្តាញសង្គម LinkedIn នៅប្រទេសចិន រយៈពេលជិត ៧ឆ្នាំបន្ទាប់ពីការចាប់ផ្តើមរបស់វា ដែលជាសញ្ញាដកថយនៃបណ្តាញសង្គមធំបំផុត គ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅប្រទេសចិន ស្របពេលដែលអាជ្ញាធរនៅទីនោះរឹតបន្តឹងការគ្រប់គ្រងលើវិស័យអ៊ីនធឺណិត។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានរាយការណ៍ពីប្រាក់ចំណេញដែលកំពុងកើនឡើងខ្លាំង ខណៈអតិថិជនបានអាប់ដេតនូវឧបករណ៍ប្រើប្រាស់របស់ពួកគេឲ្យកាន់តែប្រសើរ និងស្វែងរកការផ្ទុកទិន្នន័យតាមរយៈ cloud storage ក្នុងអំឡុងពេលបិទខ្ទប់។

ក្រុមហ៊ុន Microsoft បានក្លាយជាក្រុមហ៊ុនសាធារណៈទី ២ របស់អាមេរិកដែលឈានដល់មូលធនទីផ្សារចំនួន ២ ពាន់ពាន់ដុល្លារ(2 Trillion )បន្ទាប់ពី Apple ។ នៅថ្ងៃទី ២២ ខែមិថុនាភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft កើនឡើង ១,២% និងមានតម្លៃជិត ២៦៥,៥១ ដុល្លារ។…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corporation នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូថ្មីជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corp គ្រោងនឹងទិញយកក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលត្រូវបានគេស្គាល់ថា ជាអ្នកជួយអភិវឌ្ឍ Software សំឡេង Siri របស់ក្រុមហ៊ុន Apple ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៩,៧ពាន់លានដុល្លារ។

ក្រុមហ៊ុន Microsoft បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ បានពង្រឹងការផ្លាស់ប្តូរទៅពឹងផ្អែកលើសេវាកម្មដែលមាននៅក្នុង Cloud សម្រាប់ការងារ, ការកម្សាន្ត និង ទំនាក់ទំនងសង្គម។