ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនមានគម្រោងទិញយកក្រុមហ៊ុនហ្គេមធំ និងល្បីឈ្មោះមួយ គឺ Activision Blizzard ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៦៨,៥ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វានឹងក្លាយជាការទិញយកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Microsoft ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ ២០២៣។
ការផ្លាស់ប្តូរនេះមានន័យថា ក្រុមហ៊ុន Microsoft នឹងកាន់កាប់កម្មសិទ្ធិលើសិទ្ធិហ្គេម ដូចជា Call of Duty, Warcraft និង Overwatch ជាដើម។
ក្រុមហ៊ុន Microsoft អះអាងថា វានឹងជួយឲ្យពួកគេពង្រីកអាជីវកម្មហ្គេមរបស់ខ្លួននៅលើទូរសព្ទ កុំព្យូទ័រ និងម៉ាស៊ីនហ្គេម រួមជាមួយនឹងការផ្តល់នូវប្លុកអគារសម្រាប់ metaverse ផងដែរ។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រហ្គេម ហើយកើតឡើងមួយឆ្នាំបន្ទាប់ពី Microsoft បានទិញយកក្រុមហ៊ុនហ្គេមដ៏មានឥទ្ធិពលមួយទៀត ឈ្មោះ Bethesda ក្នុងតម្លៃ ៧,៥ ពាន់លានដុល្លារ៕