រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម លោក Nguyen Manh Hung បានមានប្រសាសន៍ថា ប្រទេសវៀតណាមនឹងចាប់ផ្តើមស្រាវជ្រាវបណ្តាញឥតខ្សែ 6G នៅឆ្នាំ ២០២២ នេះ។
ថ្លែងសុន្ទរកថាក្នុងសន្និសីទត្រួតពិនិត្យទូរគមនាគមន៍ឆ្នាំ ២០២១ កាលពីចុងសប្តាហ៍មុន លោក Hung បាននិយាយថា ឧស្សាហកម្មទូរគមនាគមន៍របស់វៀតណាម គួរតែ “ស្ថិតក្នុងក្រុមកំពូល” ទាក់ទងនឹងការដាក់ពង្រាយបណ្តាញ 5G និងការអភិវឌ្ឍន៍បណ្តាញ 6G នៅលើពិភពលោក។
លោកបានបន្តទៀតថា វៀតណាម នឹងធ្វើការស្រាវជ្រាវបណ្តាញ 6G នៅឆ្នាំនេះ រួមជាមួយនឹងការដាក់ពង្រាយបណ្តាញ 5G នៅទូទាំងប្រទេសតែម្តង។
យោងតាមនាយកដ្ឋានទូរគមនាគមន៍របស់ក្រសួង គណៈកម្មាធិការដឹកនាំសម្រាប់ការអភិវឌ្ឍន៍ការស្រាវជ្រាវ 6G ត្រូវបានបង្កើតឡើង។ គួរឲ្យដឹងថា វៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដំបូងគេរបស់ពិភពលោក ដែលបង្កើតគណៈកម្មាធិការនេះ។
យ៉ាងណាមិញ លោក Hung ក៏បានកំណត់គោលដៅនៃប្រេកង់ 6G ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណត្រឹមឆ្នាំ ២០២៨ មុនពេលបន្តទៅការធ្វើពាណិជ្ជកម្មរបស់ខ្លួន៕