យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសថៃ បានធ្វើសំណើចំនួន ១ ១៤៧ដង ទៅកាន់ Google ដើម្បីដកខ្លឹមសារមាតិកា ចាប់តាំងពីឆ្នាំ ២០១១ ដោយក្នុងនោះមាន ៩៥,២% ទាក់ទងនឹងការរិះគន់រដ្ឋាភិបាល ដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។
ព័ត៌មាននេះត្រូវបានបង្ហាញនៅក្នុងការសិក្សាចុងក្រោយបង្អស់មួយ ដោយក្រុមហ៊ុន Surfshark ដែលជាក្រុមហ៊ុនបណ្តាញឯកជននិម្មិត (VPN) ដែលបានវិភាគលើរបាយការណ៍ Transparency Report របស់ Google ។
ជាមួយនឹងសំណើសរុបចំនួន ១ ១៤៧ដង សម្រាប់ការលុបមាតិកាចេញពី Facebook ប្រទេសនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី ១៦ នៅលើពិភពលោក ទាក់ទងនឹងចំនួនសំណើ។
Surfshark បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំនួន ៩៥,២% នៃសំណើទាំងនេះបានលើកឡើងពី ការរិះគន់រដ្ឋាភិបាល ដែលវាជាភាគរយសរុប ច្រើនជាងប្រទេសផ្សេងៗទៀតទាំងអស់” ។
ក្នុងនោះដែរ សម្រាប់ឆ្នាំ ២០២០ តែឯង ប្រទេសថៃ បានស្នើសំណើចំនួន ១៨៤ដង សម្រាប់ការដកខ្លឹមសារចេញ។
យោងតាម Surfshark បានឲ្យដឹងថា ក្រុមហ៊ុន Google ទទួលបានសំណើរាប់ពាន់ដងជារៀងរាល់ឆ្នាំ ពីគ្រប់កម្រិតនៃរដ្ឋាភិបាលដើម្បីលុបខ្លឹមសារអនឡាញ ចាប់ពីការរំលោភកម្មសិទ្ធិបញ្ញា រហូតដល់ការបរិហារកេរ្តិ៍៕