AI System ឬប្រព័ន្ធបញ្ញាសុប្បនិម្មិត ជាជំនួយមួយផ្នែកធំសម្រាប់មនុស្សក្នុងសត្សវត្សទី២១ ដែលអាចនិយាយបានថា មាន AI ដូចអ្នកមានជំនួយការជំនាញច្រើននាក់ចាំជួយកិច្ចការផ្សេងៗ ពិសេសទៅលើផ្នែកគំនិតយោបល់។ ដូចនេះយើងសូមណែនាំ AI ចំនួន ៣ ដ៏ធំ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ៖
ទី១. chatGPT របស់ក្រុមហ៊ុន OpenAI ប្រើប្រាស់ទិន្នន័យចុងក្រោយ ត្រឹមខែមករា ឆ្នាំ២០២២ ជំនាន់ chat GPT 3.5។
ទី២. Bing AI របស់ក្រុមហ៊ុន Microsoft។ វាប្រើប្រព័ន្ធ GPT-4 និងមានទិន្នន័យអាប់ឌែតថ្មីៗពី Bing Search Engine។
៣. Bard AI របស់ក្រុមហ៊ុន Google ដែលប្រើប្រព័ន្ធ language model PaLM 2 ដោយមានទិន្នន័យថ្មីៗអាប់ឌែត Google៕