[ទីផ្សារបរទេស] តម្លៃគឺជាកត្តាសំខាន់មួយដែលអតិថិជនពិចារណានៅពេលទិញរថយន្ត ប៉ុន្តែក្រៅពីតម្លៃ អតិថិជនក៏គិតគូរអំពីកម្រិតស៊ីប្រេងនៃរថយន្តផងដែរ។ ថ្មីៗនេះដែរ ស្ថាប័ន EPA របស់អាមេរិក បានបង្ហាញអំពីរថយន្តភីកអាប់ដែលចាយថ្លៃប្រេងអស់តិចជាងគេក្នុងមួយឆ្នាំៗ ដែលមានដូចខាងក្រោម ៖
១. Hyundai Santa Cruz ស៊េរីឆ្នាំ២០២៣
រថយន្ត Hyundai Santa Cruz FWD ស៊េរីឆ្នាំ២០២៣ ជារថយន្តដ៏សន្សំសំចៃមួយ ដោយអ្នកប្រើប្រាស់ត្រូវចំណាយប្រមាណ ២ ៣៥០ដុល្លារ លើថ្លៃប្រេងក្នុងមួយឆ្នាំ ដែលកម្រិតស៊ីប្រេងជាមធ្យមរបស់វាគឺ ១០,២លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
២. Ford Ranger ស៊េរីឆ្នាំ២០២៣
ផ្អែកតាមការស្ទង់មតិ ការចំណាយថ្លៃប្រេងប្រចាំឆ្នាំរបស់អតិថិជនដែលប្រើប្រាស់រថយន្ត Ford Ranger ឆ្នាំ២០២៣ គឺប្រមាណ ២ ៣៥០ដុល្លារ ក្នុងមួយឆ្នាំ ខណៈកម្រិតស៊ីប្រេងជាមធ្យមគឺ ១០,៦លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
៣. Chevrolet Colorado ស៊េរីឆ្នាំ២០២៣
Chevrolet Colorado ត្រូវចំណាយថ្លៃប្រេងប្រហែល ២ ៤៥០ដុល្លារ ក្នុងមួយឆ្នាំ ដោយកម្រិតស៊ីប្រេងរបស់វាគឺ ១០,៦លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ i
៤. Chevrolet Silverado 1500 ស៊េរីឆ្នាំ២០២៣
Chevrolet Silverado 1500 មានកម្រិតស៊ីប្រេងជាមធ្យម ៩លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ សម្រាប់ប្រភេទ 2WD និង ៩,៨លីត្រ សម្រាប់ប្រភេទ 4WD។ ថ្លៃប្រេងដែលត្រូវចំណាយក្នុងមួយឆ្នាំ គឺមានប្រមាណ ២ ៥៥០ដុល្លារ។
៥. GMC Sierra 1500 ស៊េរីឆ្នាំ២០២៣
GMC Sierra 1500 ឆ្នាំ២០២៣ មានកម្រិតស៊ីប្រេង ៩លីត្រ សម្រាប់ប្រភេទ 2WD និងប្រភេទ 4WD ស៊ីប្រេង ៩,៨លីត្រ ហើយក្នុងមួយឆ្នាំអ្នកប្រើប្រាស់ត្រូវចំណាយប្រមាណ ២ ៨០០ដុល្លារ លើថ្លៃប្រេងនៃប្រភេទ 4WD និងប្រមាណ ២ ៥៥០ដុល្លារ សម្រាប់ប្រភេទ 2WD។
៦. Ram 1500 ស៊េរីឆ្នាំ២០២៣
Ram 1500 ស៊េរីឆ្នាំ២០២៣ មានប្រើប្រាស់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣,០លីត្រ ដែលមានកម្រិតស៊ីប្រេងជាមធ្យម ៩,៨លីត្រ ហើយវាត្រូវចំណាយប្រមាណ ២ ៨០០ដុល្លារ លើថ្លៃប្រេងក្នុងមួយឆ្នាំ។
៧. Jeep Gladiator ស៊េរីឆ្នាំ២០២៣
រថយន្តភីកអាប់នេះមានម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣,០លីត្រ ដែលមានកម្រិតស៊ីប្រេងជាមធ្យម ៩,៨លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ជាមួយថ្លៃចំណាយប្រចាំឆ្នាំលើថ្លៃប្រេងគឺប្រមាណ ២ ៨០០ដុល្លារ៕