បើអ្នកតាមជាប្រចាំពី ai ឬប្រព័ន្ធបញ្ញាសុប្បនិម្មិតដ៏ធំមួយ មានឈ្មោះថា chatGPT គឺមិនអាចដំណើរការបានទេក្នុង ប្រទេសកម្ពុជា តោងឱ្យអ្នកប្រើ vpn ឬដាក់លេខទូរសព្ទនៅប្រទេសក្រៅទើបអាចប្រើប្រាស់បាន។ ប៉ុន្ដែបច្ចុប្បន្ននេះ chatGPT អាចដំណើរការបានជាផ្លូវការហើយ នៅប្រទេសកម្ពុជា។
ប្រព័ន្ធឆ្លងឆ្លើយដ៏វៃឆ្លាតមួយនេះ ដំណើរការដោយឥតគិតថ្លៃ លើជំនាន់ chat GPT-3.5 ដែលទិន្នន័យចុងក្រោយរបស់វា គិតត្រឹម ខែមករា ឆ្នាំ២០២២។
គួរបញ្ជាក់ថា chatGPT ត្រូវបានបង្កើតឡើង ចាប់ពីឆ្នាំ២០១៥ ដោយអង្គភាពមិនស្វែងរកប្រាក់ចំណូល OpenAI ដែលមានការិយាល័យកណ្ដាល នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ក្នុងនោះវាត្រូវបានអភិវឌ្ឍដោយ អ្នកវិទ្យាសាស្ត្រ និងវិស្វករល្បីៗជាច្រើន។ ក៏មានចូលរួមផងដែរ ដោយកំពូលមហាសេដ្ឋី និងអ្នកវិទ្យាសាស្ត្រ Elon Musk ដែលលោកជាក្រុមប្រឹក្សាភិបាលមួយរូប។
អ្វីដែលធ្វើឱ្យ OpenAI អាចបង្កើត និងអភិវឌ្ឍន៍កិច្ចការ ai ដ៏ធំមួយនេះមកដល់សព្វថ្ងៃ និងផលិតផលដទៃទៀតជាច្រើន គឺមានជំនួយដ៏ធំពី Microsoft ត្បិតបានវិនិយោគទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ នៅឆ្នាំ២០១៩ និង ១០ពាន់លានដុល្លារ បន្ថែមទៀត នៅឆ្នាំ២០២៣៕