ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួល និងមានការធ្លាក់ចុះជាខ្លាំង ជាពិសេសប្រាក់ដុល្លារអាមេរិក ពេលនេះ ប្រទេសចិន បានប្រកាសជំរុញឲមាននូវការប្រើប្រាស់រូបិយប័ណ្ណឌីជីថលរបស់ខ្លួននៅលើឆាកអន្តរជាតិហើយ។ ក្នុងនោះ រូបិយប័ណ្ណឌីជីថលរបស់ប្រទេសចិននេះ គឺមានឈ្មោះថា e-CNY ឫ Electronic Chinese Yuan ដែលបច្ចុប្បន្ននេះគឺត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិនប៉ុណ្ណោះ ហើយកំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ឆាកអន្តរជាតិនៅក្នុងពេលឆាប់ៗខាងមុននេះ ដើម្បីជំនួសឲការពឹងផ្អែកតែមួយលើប្រាក់ដុល្លារអាមេរិក ឬប្រាក់អឺរ៉ូ។ ក្រៅពីនេះ ប្រទេសចិនផ្ទាល់…
Browsing: China
ស្របពេលដែលបច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាបានក្លាយជាចំនុចដ៏សំខាន់រវាងប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ ចិន បានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួន ដែលបច្ចេកវិទ្យានេះ គឺអាចរារាំងប្រព័ន្ធរ៉ាដា និងប្រព័ន្ធទំនាក់ទំនងយោធាកម្រិតខ្ពស់ៗជាច្រើនដែលប្រើប្រាស់នៅក្នុងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកប្រភេទ F-35 បាន។ ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានដឹកនាំស្រាវជ្រាវដោយសាស្ត្រាចារ្យ Deng Lei នៃសាកលវិទ្យាល័យ Huazhong ដោយប្រើប្រាស់នូវបច្ចេកវិទ្យា…
ដើម្បីប្រកួតប្រជែងគ្នាជាមួយតៃវ៉ាន់ និងសហរដ្ឋអាមេរិក ក្នុងផ្នែកបច្ចេកវិទ្យាដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិន បានឈានទៅរកការផ្លាស់ប្តូរដ៏ធំមួយក្នុងការផលិតបន្ទះឈីបរបស់ខ្លួន ដោយក្នុងនោះ ពួកបានបង្កើតបន្ទះឈីបថ្មីមួយរបស់ខ្លួនដោយមិនពឹងផ្អែកលើប្រព័ន្ធរបាប់គោលពីរដែលតែងតែប្រើលេខ ០ និង ១ ទូទៅទៀតនោះទេ ប៉ុន្តែប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា Hybrid Stochastic Number (HSN) ។ ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានដឹកនាំ…
បន្ទាប់ពីមានការព្រួយបារម្ភអំពីផ្នែកសន្តិសុខជាតិ និងការបោកបញ្ឆោតដោយក្រុមហ៊ុនចិន Huawei និង SMIC ពេលនេះ ក្រសួងពាណិជ្ជកម្មរបស់តៃវ៉ាន់បានសម្រេចចិត្តហាមឃាត់ការនាំចេញបន្ទះឈីបទំនើបៗជាច្រើនរបស់ខ្លួនទៅកាន់ក្រុមហ៊ុនទាំងពីរនេះហើយ។ ក្នុងនោះ ការសម្រេចចិត្តនេះ មិនមែនកើតឡើងដោយសារតែតៃវ៉ាន់នោះទេ ប៉ុន្តែវាជាសម្ពាធ និងការសហការរវាងតៃវ៉ាន់ជាមួយនាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ពោលគឺដោយសារតែបន្ទះសៀគ្វីរបស់ក្រុមហ៊ុន TSMC ត្រូវបានផលិតដោយប្រើប្រាស់នូវបច្ចេកវិទ្យារបស់អាមេរិក ដូចនេះក្រុមហ៊ុន TSMC ត្រូវតែស្ថិតនៅក្រោមគ្រប់គ្រងតាមច្បាប់នាំចេញរបស់សហរដ្ឋអាមេរិក។ គួរឲដឹងថា ការសម្រេចចិត្តរួមនេះ…
ក្នុងពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀតហើយ ដោយពួកគេបានអភិវឌ្ឍ និងបង្កើតចេញនូវ ប្រព័ន្ធ AI ដ៏ខ្លាំងដំបូងគេនៅលើលោកមួយ ដែលអាចសម្គាល់បានថាក្បាលគ្រាប់នុយក្លេអ៊ែរជារបស់ពិត និងជារបស់ក្លែងក្លាយ។ បច្ចេកវិទ្យាថ្មីមួយនេះ ត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយវិទ្យាស្ថាន China Institute of Atomic Energy (CIAE) របស់ប្រទេសចិនផ្ទាល់…
បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូូវប្រព័ន្ធអុបទិកកម្រិតខ្ពស់ដែលរួមបញ្ជូលនូវប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់ចំនួន ៨ ដើម្បីបញ្ចេញពន្លឺទៅលើគោលដៅ និងកែវយឺតចាប់ចំនួន ២ សម្រាប់ចាប់យកសញ្ញា និងពន្លឺមកវិញ ហើយវាមិនត្រូវការបង្កើតរូបភាពដោយផ្ទាល់ដូចជាបច្ចេកវិទ្យាផ្សេងៗនោះទេ ពោលគឺវាអាចបង្កើតនូវរូបភាពឡើងវិញដោយផ្អែកតែលើការវិភាគចេញពីសញ្ញា និងពន្លឺដែលចាប់បានតែប៉ុណ្ណោះ។ ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ គឺអាចមើលឃើញអក្សរទំហំ 3mm ក្នុងចម្ងាយដល់ទៅ 1.36 Km ឯណ្ណោះ និងមានគុណភាពបង្ហាញច្បាស់ជាងប្រព័ន្ធអុបទិកធម្មតាដល់ទៅ…
ប្រសិនបើបងប្អូនបានដឹងប្រាកដជាដឹងហើយថា នៅពេលដែលយើងទិញទូរស័ព្ទថ្មីមកប្រើ ក្រុមហ៊ុនតែងតែផ្តល់ជូននូវខ្សែសាក ឬដុំសាកមួយគូរដែល Support គ្នានឹងម៉ាកទូរស័ព្ទជូនយើងនៅក្នុងប្រអប់ ប៉ុន្តែនៅពេលដែលប្រើយូរទៅ ហើយមានខ្សែសាក ឬក៏ដុំសាកមួយខូច នោះយើងនឹងទៅហាងដែលលក់នូវ Accessories ទាំងនេះ ដើម្បីទិញថ្មី ប៉ុន្តែនៅពេលដែលទិញយកប្រើជាក់ស្តែងគឺវាមិនដំណើរការបានល្អដូចនឹងរបស់ហ្សីនដែលក្រុមហ៊ុនបានផ្តល់ជូនយើងនោះទេ ពោលគឺវាតែងតែមានបញ្ហាប្រឈមមួយចំនួនជាដើម តួយ៉ាងដូចជាការសាកមិនចូល ឫមិនឡើងថ្មជាដើម លើសពីក៏អាចធ្វើទូរស័ព្ទយើងអាចខូចថែមទៀតផង។ ក្នុងនោះ ដើម្បីដោះស្រាយបញ្ហានេះ…
អគារអាផាតមិនមួយនេះ គឺត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន BROAD Group របស់ប្រទេសចិនដែលជាក្រុមហ៊ុនឯកជនល្បីឈ្មោះក្នុងការសាងសង់អគារដោយប្រើប្រាស់បច្ចេកវិទ្យាសំណង់ផលិតជាមុន ឬ prefabricated construction ។ នៅក្នុងការសាងសង់អគារកម្ពស់ ១០ជាន់នេះ ក្រុមហ៊ុន BROAD Group បានប្រើរយៈពេលត្រឹមតែ ២៨ ម៉ោង និង ៤៥ នាទី…
ក្នុងនោះ ចិនបានបាញ់បង្ហោះផ្កាយរណបចំនួន ១២ គ្រឿងដំបូងរបស់ខ្លួន ដែលស្ថិតនៅគម្រោង ដើម្បីបង្កើតជាបណ្តាញផ្កាយរណបសរុបចំនួន ២,៨០០ គ្រឿង នៅលើមេឃ ដោយមានគោលបំណងបំលែងវាទៅជា supercomputer ដ៏ធំមួយដែលមានទីតាំងនៅលើអាកាស។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន ADA Space សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ Zhijiang និង Neijang…
បន្ទាប់ពីឃើញអាមេរិកគ្រោងនឹងបើកឲប្រើនូវសណ្ឋាគារអវកាសនៅលើលំហនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ ពេលនេះ ចិនកំពុងរៀបចំនូវផែនការថ្មីមួយរបស់ខ្លួន ដោយគ្រោងនឹងសាងសង់នូវបណ្តុំអគារច្រើននៅលើឋានព្រះច័ន្ទ ដែលជាជម្រកអចិន្ត្រៃយ៍សម្រាប់មនុស្សធ្វើការរស់នៅនាពេលអនាគត។ ក្នុងនោះ ក្នុងគម្រោងនេះ ចិនគឺមានគោលបំណងប្រើប្រាស់នូវបច្ចេកវិទ្យា 3D ជំនាន់ថ្មីរបស់ខ្លួន ដើម្បីបោះពុម្ពឥដ្ឋជាច្រើនដោយប្រើប្រាស់នូវធូលីដីលើផ្ទៃព្រះច័ន្ទផ្ទាល់ជាសម្ភារៈគោល ពោលគឺវិធីសាស្ត្រនេះនឹងជួយកាត់បន្ថយនូវការចំណាយជាច្រើនសម្រាប់ការសាងសង់នេះ និងការដឹកជញ្ជូនសម្ភារៈពីផែនដីទៅកាន់ឋានព្រះច័ន្ទ។ គួរបញ្ជាក់ថា ចិនគ្រោងនឹងចាប់ផ្ដើមការសាងសង់នូវបណ្តាញអគារនៅលើឋានព្រះច័ន្ទទាំងនេះនៅដើមឆ្នាំ 2028 ខាងមុខ ដោយរួមបញ្ចូលនូវកន្លែងចុះចត, ស្ថានីយ៍ស្រាវជ្រាវ,…
