Browsing: ចិន

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមអ្នកឃ្លាំមើលអ៊ិនធឺរណែតរបស់ប្រទេសចិន បានបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ី Didi លុបកម្មវិធីរបស់ខ្លួនចេញពី App Store បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ការប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់វា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ។

ប្រទេសចិននឹងក្លាយជាទីផ្សារនាំចេញដ៏ធំមួយសម្រាប់ឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់របស់ប្រទេសវៀតណាម។

ប្រទេសចិនបានចោទប្រកាន់ម៉ាកសម្លៀកបំពាក់របស់លោកខាងលិចជាច្រើន អំពីការលក់ទំនិញដែលអាចបង្កជាគ្រោះថ្នាក់ដល់កុមារ។

ប្រទេសចិនបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យគូស្វាមីភរិយាមានកូនរហូតដល់ទៅ ៣នាក់ បន្ទាប់ពីទិន្នន័យជំរឿនបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាកំណើត។

ប្រទេសវៀតណាមបាននាំចូលរថយន្តចំនួន ៦ ៦៣៣ គ្រឿង ដែលផលិតរួចទាំងស្រុងពីប្រទេសចិន ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០២១ ពោលគឺកើនឡើង ៤៨០ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានទទួលយកការពិន័យជាកំណត់ត្រាដ៏ច្រើនមួយ ដែលបានដាក់ដោយនិយតករប្រឆាំងនឹងភាពផ្តាច់មុខរបស់ប្រទេស។

ការនាំចេញរបស់ចិនបានកើនឡើងហួសការរំពឹងទុកកាលពីខែមុន ដោយសារតែការស្ទុះងើបឡើងវិញយ៉ាងរហ័សរបស់អាមេរិក ពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលជំរុញឲ្យមានតម្រូវការខ្ពស់។

ប្រទេសវៀតណាមបាននាំចេញផលិតផលដំឡូងមី និងដំឡូងមី មានតម្លៃ ២៥៦ លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៧៧,៩ ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយប្រទេសចិនគឺជាទីផ្សារធំជាងគេ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យោធាចិនបានហាមឃាត់រថយន្ត Tesla មិនឲ្យចូលក្នុងបន្ទាយយោធារបស់ខ្លួនឡើយ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសុវត្ថិភាព ចំពោះកាមេរ៉ាដែលបានបំពាក់ជាប់នៅលើរថយន្ត។

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យឃើញថា កំណើននៃការនាំចេញរបស់ចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ក្រោយពីទទួលរងការវាយប្រហារពីជំងឺកូវីដ១៩។