ការនាំចេញរបស់ចិនបានកើនឡើងហួសការរំពឹងទុកកាលពីខែមុន ដោយសារតែការស្ទុះងើបឡើងវិញយ៉ាងរហ័សរបស់អាមេរិក ពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលជំរុញឲ្យមានតម្រូវការខ្ពស់។
ជាមួយគ្នានេះដែរ ផលិតកម្មរោងចក្រជាប់គាំងនៅក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ក៏បានជួយជំរុញទីផ្សារពិភពលោកសម្រាប់ទំនិញចិនផងដែរ។
ការនាំចេញគិតជាប្រាក់ដុល្លាររបស់ចិន បានកើនឡើងជាង ៣២% ពីមួយឆ្នាំមុន ដល់ជិត ២៦៤ ពាន់លានដុល្លារ។ ការនាំចូលក្នុងខែតែមួយបានកើនឡើងក្នុងល្បឿនលឿនបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលកើនឡើង ៤៣% ពីមួយឆ្នាំមុន។
ទោះបីជាមានភាពតានតឹងពាណិជ្ជកម្មកំពុងបន្តជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក៏ដោយការនាំចេញរបស់ចិនសម្រាប់ខែនេះ មានចំនួនជិត ៤៣ ពាន់លានដុល្លារឯណោះ៕