Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»គ្រប់គ្នាងាកទៅប្រើ SUV ធ្វើឲ្យ Aston Martin លក់ឡាន SUV បាន ៥៥% នៃការលក់សរុប
    សេដ្ឋកិច្ចពិភពលោក

    គ្រប់គ្នាងាកទៅប្រើ SUV ធ្វើឲ្យ Aston Martin លក់ឡាន SUV បាន ៥៥% នៃការលក់សរុប

    May 8, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Aston Martin បានរីករាយនឹងត្រីមាសទី១ ឆ្នាំ២០២១ ដែលប្រកបដោយផ្លែផ្កា ហើយមូលហេតុចម្បងគឺដោយសារតែប្រជាប្រិយភាពរបស់ម៉ូដែល DBX ដែលជា SUV ដំបូងបង្អស់របស់ខ្លួន។

    ពាណិជ្ជកម្ម

    ក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុន Aston Martin បានចែកចាយរថយន្តចំនួន ១ ៣៥៣ គ្រឿង ដែលច្រើនជាងទ្វេដង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយម៉ូដែល DBX មានចំនួន ៥៥ ភាគរយនៃការលក់សរុប។ នៅពីក្រោយនៃតួលេខលក់ទាំងនេះ ប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេសខាងលើ បានកើនឡើង ១៥៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

    នាយកប្រតិបត្តិក្រុមហ៊ុន Aston Martin លោក Tobias Moers មានប្រសាសន៍ថា “ខ្ញុំរីករាយជាមួយនឹងដំណើរការរបស់យើង ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ដែលផ្តល់លទ្ធផលស្របតាមការរំពឹងទុករបស់យើង អំពីកំណើនល្អ និងវឌ្ឍនភាពនៅលើមាគ៌ាឆ្ពោះទៅរកភាពប្រសើរឡើងនៃប្រាក់ចំណេញ និងការបង្កើតសាច់ប្រាក់”។

    គួរឲ្យដឹងដែរថា រថយន្ត Aston Martin DBX បានចាប់ផ្តើមផលិត នៅខែមិថុនា ឆ្នាំ ២០២០ ហើយក្រុមហ៊ុនជឿជាក់ថា ខ្លួនអាចលក់វាបានចំនួន ៦ ០០០ គ្រឿងនៅឆ្នាំនេះ៕

    Aston Martin Aston Martin DBX
    Share. Facebook Telegram WhatsApp
    Previous Articleការនាំចេញរបស់ចិនកើនឡើងខ្លាំង ខណៈអាមេរិកស្ទុះងើបឡើងវិញ ហើយឥណ្ឌាកំពុងជាប់គាំង
    Next Article Twitter បន្ថែមមុខងារ “ក្រឡលុយធីប” សម្រាប់ផ្ញើលុយឲ្យអ្នកដទៃ

    Related Posts

    Aston Martin Valiant កម្លាំង ៧៣៥សេះ ខ្លាំងជាង Valour 30សេះ ផលិតតែ ៣៨គ្រឿងប៉ុណ្ណោះក្នុងពិភពលោក

    June 26, 20241 Min Read

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.