ក្រុមហ៊ុនបណ្តាញសង្គម Twitter បានដាក់ចេញនូវមុខងារ “ក្រឡលុយធីប” ថ្មី ដែលអាចឲ្យអ្នកផ្ញើលុយទៅអ្នកផ្សេងនៅលើបណ្តាញសង្គមនេះ។
ក្រុមហ៊ុនខាងលើបាននិយាយថា មុខងារនេះគឺជាមធ្យោបាយងាយស្រួលមួយ ក្នុងការគាំទ្រនរណាម្នាក់។
ជាការចាប់ផ្តើម មានតែក្រុមមនុស្សដែលបានជ្រើសរើសប៉ុណ្ណោះ ដែលអាចទទួលបាន ក្រឡលុយធីប នេះ ពោលគឺ អ្នកបង្កើតមាតិកា, អ្នកសារព័ត៌មាន, អ្នកជំនាញ និង អង្គការមិនរកប្រាក់ចំណេញ។
គួរឲ្យដឹងថា មុខងារនេះបានបន្ថែមរូបតំណាងកាក់តូចមួយទៅលើ Profile របស់អ្នកប្រើ (ឥឡូវនេះមានតែនៅលើទូរសព្ទប៉ុណ្ណោះ) ដោយមានម៉ឺនុយទម្លាក់ចុះ សម្រាប់ឲ្យអ្នកដទៃផ្ញើលុយឲ្យ តាមរយៈសេវាទូទាត់ផ្សេងទៀតដូចជា PayPal, Venmo ឬ Cash App ជាដើម៕