លោក Elon Musk បាននិយាយថា ក្រុមហ៊ុន SpaceX របស់លោកឥឡូវនេះ នឹងទទួលយកការទូទាត់ជារូបិយប័ណ្ឌឌីជីថល “Dogecoin”។
នៅក្នុងសារមួយលើបណ្តាញសង្គម Twitter លោក Elon Musk បាននិយាយថា ក្រុមហ៊ុនរុករកអវកាសពាណិជ្ជកម្ម SpaceX នឹងបើកដំណើរការបេសកកម្ម “DOGE-1 Mission to the Moon”។
គួរឲ្យដឹងដែរថា ការសម្រេចទទួលយកការទូទាត់តាមរយៈ Dogecoin នេះ បានកើតឡើង បន្ទាប់ពីតម្លៃនៃរូបិយប័ណ្ឌឌីជីថលមួយនេះបន្តធ្លាក់ចុះយ៉ាងខ្លាំង។
គួររំលឹកឲ្យដឹងដែរថា កាលពីខែមុន លោក Elon Musk បានសរសេរថា SpaceX នឹងដាក់កាក់ Dogecoin នៅលើឋានព្រះច័ន្ទទៀតផង។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Geometric Energy Corporation របស់កាណាដា បានប្រកាសពីបេសកកម្មដែលផ្តល់មូលនិធិដោយ Dogecoin កាលពីថ្ងៃអាទិត្យ ទោះបីជាសេចក្តីថ្លែងការណ៍មិនបានបង្ហាញពីតម្លៃហិរញ្ញវត្ថុរបស់ខ្លួនក៏ដោយ៕