យោងតាមការរាយការណ៍របស់ទស្សនាវដ្តី Forbes ខាងក្រោមនេះគឺជាមហាសេដ្ឋីទាំង ៥ រូប ដែលមានទ្រព្យសម្បត្តិសុទ្ធច្រើនបំផុតនៅក្នុងឆ្នាំ២០២៥ នេះ។
១) លោក Elon Musk
គិតត្រឹមពេលបច្ចុប្បន្ននេះ លោក Elon Musk បានក្លាយជាមនុស្សដំបូងគេនៅលោកដែលមានទ្រព្យសម្បត្តិពាន់ពាន់លានដុល្លារហើយ (លើស ១ទ្រីលានដុល្លារ) ។ លោកជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla, SpaceX, X (Twitter), Neuralink និង xAI ។

២) លោក Larry Ellison
គិតត្រឹមពេលបច្ចុប្បន្ននេះ លោក Larry Ellison មានទ្រព្យសម្បត្តិដល់ទៅ ៣៨៥ ពាន់លានដុល្លារឯណ្ណោះ។ លោកជាសហស្ថាបនិកនៃក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនផលិតកម្មវិធីគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យា cloud ។

៣) លោក Mark Zuckerberg
គិតត្រឹមពេលបច្ចុប្បន្ននេះ លោក Mark Zuckerberg មានទ្រព្យសម្បត្តិប្រហែល ២៤៧ ពាន់លានដុល្លារ។ លោកជាប្រធាននៃក្រុមហ៊ុន Meta Platform (Facebook) ។

៤) លោក Jeff Bezos
គិតត្រឹមពេលបច្ចុប្បន្ននេះ លោក Jeff Bezos មានទ្រព្យសម្បត្តិប្រហែល ២៣៦ ពាន់លានដុល្លារ។ លោកជាស្ថាបនិកនៃក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិតធំបំផុតលើពិភពលោក។

៥) លោក Larry Page
គិតត្រឹមពេលបច្ចុប្បន្ននេះ លោក Larry Page មានទ្រព្យសម្បត្តិប្រហែល ២៣០ ពាន់លានដុល្លារ។ លោកជាសហស្ថាបនិកនៃក្រុមហ៊ុន Google និងក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅលើពិភពលោក។

គួរបញ្ជាក់ថា ចំពោះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង ៥ រូបខាងលើនេះ គឺអាចមានការប្រែប្រួលទៅតាមពេលវេលា និងតម្លៃភាគហ៊ុននៅក្នុងទីផ្សារ៕




