ក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានទទួលយកការពិន័យជាកំណត់ត្រាដ៏ច្រើនមួយ ដែលបានដាក់ដោយនិយតករប្រឆាំងនឹងភាពផ្តាច់មុខរបស់ប្រទេស។
ក្រុមហ៊ុន Alibaba បានទទួលរងពិន័យជាប្រាក់ចំនួន ២,៨ ពាន់លានដុល្លារ បន្ទាប់ពីការស៊ើបអង្កេតមួយបានកំណត់ថា វាបានរំលោភលើទីផ្សាររបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ គួរឲ្យដឹងដែរថា ចំនួនទឹកប្រាក់ពិន័យខាងលើ គឺស្មើនឹងប្រហែល ៤% នៃប្រាក់ចំណូលក្នុងស្រុក ឆ្នាំ ២០១៩ របស់ក្រុមហ៊ុន។
អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group លោក Joe Tsai បានបង្ហាញថា និយតករចិនបានយកចិត្តទុកដាក់លើវេទិកា ដូចជា ក្រុមហ៊ុន Alibaba នៅពេលពួកគេរីកចម្រើនខ្លាំង។
លោកបាននិយាយទៀតថា “យើងសប្បាយចិត្តដែលបានចាត់ចែងលើបញ្ហានេះ ប៉ុន្តែទំនោរនេះគឺថា និយតករនឹងយកចិត្តទុកដាក់លើតំបន់មួយចំនួន ដែលអ្នកអាចនឹងមានការប្រកួតប្រជែងមិនយុត្តិធម៌”។
ក្រុមហ៊ុន Alibaba បានបន្ថែមទៀតថា ខ្លួនមិនបានដឹងអំពីការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខណាមួយនោះទេ ទោះជានិយតករចិនបង្ហាញថា ក្រុមហ៊ុន Alibaba និងដៃគូប្រកួតប្រជែងរបស់ខ្លួន នឹងស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសចិន ជុំវិញការច្របាច់បញ្ចូលគ្នា និងការទិញយកក៏ដោយ៕