Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Alibaba បញ្ចេញ AI ថ្មីប្រភេទ open-source ឈ្មោះថា Wan 2.1 សម្រាប់បង្កើតវីដេអូ និងរូបភាព
    ព័ត៌មានថ្មីៗ

    Alibaba បញ្ចេញ AI ថ្មីប្រភេទ open-source ឈ្មោះថា Wan 2.1 សម្រាប់បង្កើតវីដេអូ និងរូបភាព

    February 27, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Alibaba បានប្រកាសបញ្ចេញនូវគំរូ AI ថ្មីមួយជាប្រភេទ open-source version ឈ្មោះថា Wan 2.1 ដែលជាម៉ូដែល AI សម្រាប់បង្កើតវីដេអូ និងរូបភាព។ ក្នុងនោះ កាលដែលដាក់ឲប្រើប្រាស់នូវ AI នេះដោយឥតគិតថ្លៃគឺមានគោលបំណងក្នុងការប្រកួតប្រជែងនឹងក្រុមហ៊ុន AI ដទៃទៀតនៅក្នុងប្រទេសចិន និងលើពិភពលោកជាពិសេស ChatGPT, Deepseek R1 និង Grok ។

    ពាណិជ្ជកម្ម

    គួរគូសបញ្ចាក់ថា នៅដើមឆ្នាំ ២០២៤ ក្រុមហ៊ុននេះបានណែនាំគំរូនេះរួចមកហើយមានឈ្មោះថា Wanx មុននឹងផ្លាស់ប្តូរឈ្មោះវាជា Wan។ ម៉ូដែលថ្មីនេះ មានសមត្ថភាពបង្កើតរូបភាពដែលមានគុណភាពខ្ពស់ និងបានបង្ហាញលទ្ធផលបានយ៉ាងល្អលើវេទិកា VBench ដែលជាកម្មវិធីវាយតម្លៃសម្រាប់ AI ផលិតវីដេអូ។

    ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Alibaba ក៏កំពុងអភិវឌ្ឍ និងសាកល្បងគំរូ AI QwQ-Max ដែលជាគំរូ AI ថ្មីរបស់ខ្លួនផងដែរ និងមានផែនការបញ្ចេញវាជាប្រភពបើកចំហនៅពេលអនាគត។ ខណៈពេលថ្មីៗនេះ ក្រុមហ៊ុនមួយនេះបានប្រកាសវិនិយោគប្រមាណ 380 ពាន់លានយន់ ឫ 52 ពាន់លានដុល្លារ ក្នុងវិស័យ AI និង cloud computing ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

    ជាក់ស្តែង Alibaba បាន និងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងវិស័យ AI ដោយប្រកួតប្រជែងនឹងក្រុមហ៊ុនធំៗដូចជា OpenAI, Google និងក្រុមហ៊ុនចិនដទៃដែលកំពុងអភិវឌ្ឍម៉ូដែល AI ជាប្រភេទប្រភពបើកចំហកម្រិតខ្ពស់ ឫ open-source ៕

    ប្រភពៈ Digital Watch Observatory

    ai Alibaba Wan 2.1
    Share. Facebook Telegram WhatsApp
    Previous Articleតើអ្នកដឹងទេថា? ក្នុងរយៈពេលតែ ២ថ្ងែ ប៉ុណ្ណោះ ក្រុមហ៊ុន Bybit បានខាតបង់ប្រាក់ដល់ទៅ 6 ពាន់លានដុល្លារ
    Next Article Adobe ដាក់ឲប្រើប្រាស់កម្មវិធី Photoshop នៅលើ iPhone ជាលើកដំបូង

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.