Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»តើអ្នកដឹងទេថា? ក្នុងរយៈពេលតែ ២ថ្ងែ ប៉ុណ្ណោះ ក្រុមហ៊ុន Bybit បានខាតបង់ប្រាក់ដល់ទៅ 6 ពាន់លានដុល្លារ
    ព័ត៌មានថ្មីៗ

    តើអ្នកដឹងទេថា? ក្នុងរយៈពេលតែ ២ថ្ងែ ប៉ុណ្ណោះ ក្រុមហ៊ុន Bybit បានខាតបង់ប្រាក់ដល់ទៅ 6 ពាន់លានដុល្លារ

    February 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Bybit ដែលជាវេទិកាផ្លាស់ប្តូរ Crypto ដ៏ធំមួយរបស់ពិភពលោកបាននឹងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការដកប្រាក់ចេញច្រើនក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។ ចំពោះបញ្ហានេះបានកើតឡើងនៅក្នុងថ្ងៃទី 21 ខែកុម្ភៈ បន្ទាប់ពីមានការវៃប្រហារពីសំណាក់ជនមិនស្គាល់មុខ ដែលគេបានអះអាងថាជាក្រុម Hacker របស់ប្រទេសខាងជើង។ ក្នុងនោះ ការវៃប្រហារនេះបានធ្វើឲក្រុមហ៊ុន Bybit បានបាត់បង់ប្រាក់ប្រមាណ 1.4 ពាន់លានដុល្លារ។

    ពាណិជ្ជកម្ម

    ខណៈបន្ទាប់ពីព័ត៌មាននេះផុសចេញ បានធ្វើអ្នកប្រើប្រាស់ជាច្រើននៅទូទាំងពិភពលោកបានប្រញាប់ប្រញាល់ដកប្រាក់របស់ពួកគេចេញពី Bybit ដោយនៅក្នុងថ្ងៃទី 22 ខែកុម្ភៈ មានការដកប្រាក់សរុបដល់ $2.5 ពាន់លានដុល្លារ  ហើយនៅក្នុងថ្ងៃទី 23 ខែកុម្ភៈ ទៀតសោកមានការដក់ប្រាក់កាន់តែច្រើនឡើងដល់ទៅ 3.26 ពាន់លានដុល្លារ ។

    ជារួម ក្នុងរយៈពេល 48 ម៉ោង ក្រុមហ៊ុន Bybit បានបាត់បង់ទ្រព្យសកម្មសរុបដល់ទៅ 5.7 ពាន់លានដុល្លារ និងធ្វើឲទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងពី 16.9 ពាន់លានដុល្លារ ទៅ 10.8 ពាន់លានដុល្លារ។

    ចំពោះរូបិយប័ណ្ណដែលមានការដកចេញច្រើនបំផុតគឺជាប្រភេទ USDT ដែលមានចំនួន 2.3 ពាន់លានដុល្លារ និង Bitcoin មានចំនួន 1.5 ពាន់លានដុល្លារ។ ខណៈអ្នកវិភាគមួយចំនួនបានសន្មត់ថា Bybit ប្រហែលជាប្រើប្រាស់ Bitcoin ទាំងនេះដើម្បីគ្របដណ្តប់ការដកប្រាក់ ឬប្រើជាវត្ថុបញ្ចាំសម្រាប់ប្រតិបត្តិការរបស់ខ្លួន។

    ទោះបីមានការដកប្រាក់ច្រើនក៏ដោយ ក្រុមហ៊ុន Bybit ផ្ទាល់នៅតែអាចដំណើរការការដកប្រាក់បានដោយគ្មានការរំខាន ប៉ុន្តែវិបត្តិនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីផ្នែកសុវត្ថិភាព និងលំហូរចេញនៃទ្រព្យសកម្មនៅក្នុងវិស័យ Crypto ។ ខណៈសំណួរដែលកំពុងតែមានការជជែកនាពេលបច្ចុប្បន្ននេះសួរថា តើអតិថិជនអាចជឿជាក់លើវេទិកា Crypto បានទៀតឬទេ? ហើយវិបត្តិនេះអាចបង្កឲ្យកើតមានការដួលរលំក្នុងទីផ្សារ Crypto ឬអត់?

    ប្រភពៈ Digital Watch Observatory

    Bybit Crypto
    Share. Facebook Telegram WhatsApp
    Previous ArticleApple និងរដ្ឋាភិបាលឥណ្ឌូនេស៊ីឈានដល់ការចុះកិច្ចព្រមព្រៀងថ្មី បន្ទាប់ពីការចរចាយូរក្នុងការអនុញ្ញាតឲ្យលក់ iPhone នៅក្នុងប្រទេសវិញ
    Next Article Alibaba បញ្ចេញ AI ថ្មីប្រភេទ open-source ឈ្មោះថា Wan 2.1 សម្រាប់បង្កើតវីដេអូ និងរូបភាព

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.