Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple និងរដ្ឋាភិបាលឥណ្ឌូនេស៊ីឈានដល់ការចុះកិច្ចព្រមព្រៀងថ្មី បន្ទាប់ពីការចរចាយូរក្នុងការអនុញ្ញាតឲ្យលក់ iPhone នៅក្នុងប្រទេសវិញ
    ព័ត៌មានថ្មីៗ

    Apple និងរដ្ឋាភិបាលឥណ្ឌូនេស៊ីឈានដល់ការចុះកិច្ចព្រមព្រៀងថ្មី បន្ទាប់ពីការចរចាយូរក្នុងការអនុញ្ញាតឲ្យលក់ iPhone នៅក្នុងប្រទេសវិញ

    February 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីការចរចាជាយូរមក ក្រុមហ៊ុន Apple និងរដ្ឋាភិបាលឥណ្ឌូនេស៊ី បានឈានដល់កិច្ចព្រមព្រៀងថ្មី ដែលនឹងអនុញ្ញាតឲ្យ Apple មានសិទ្ធិលក់ iPhone 16 Series នៅក្នុងប្រទេសវិញ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 តាំងពីខែតុលា ឆ្នាំ 2024 មក។

    ពាណិជ្ជកម្ម

    ចំពោះមូលហេតុនៃការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានអះអាងថាកើតឡើងដោយសារក្រុមហ៊ុន Apple មិនបានបំពេញតាមច្បាប់វិនិយោគរបស់អាជ្ញាធរឥណ្ឌូនេស៊ី។

    ក្នុងនោះ ដើម្បីដោះស្រាយបញ្ហានេះ Apple បានប្រកាសវិនិយោគ 100 លានដុល្លារនៅក្នុងប្រទេស ប៉ុន្តែបន្ទាប់មកបានបង្កើនទៅដល់ 1 ពាន់លានដុល្លារ។ ទោះជាយ៉ាងណា នៅក្នុងខែមករា ឆ្នាំ 2024 រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការវិនិយោគមិនគ្រប់គ្រាន់ទេ លុះត្រាតែ Apple ចាប់ផ្តើមផលិតគ្រឿងបន្លាស់ iPhone នៅក្នុងប្រទេសរបស់ពួកគេ។

    ជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មី Apple នឹងវិនិយោគ 1 ពាន់លានដុល្លារ ក្នុងការបង្កើតរោងចក្រផលិត AirTags នៅក្នុងឥណ្ឌូនេស៊ី។ រោងចក្រនេះនឹងផលិតប្រហែល 20% នៃ AirTag ទូទាំងពិភពលោក។ លើសពីនេះ Apple ក៏នឹងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ iPhone ផ្សេងៗទៀត ដើម្បីបំពេញតាមតម្រូវការរបស់អាជ្ញាធរឥណ្ឌូនេស៊ី។ ក្រុមហ៊ុននេះក៏បានសន្យាចូលរួមក្នុងការបណ្ដុះបណ្ដាលទេពកោសល្យក្នុងស្រុក ដោយផ្តោតលើការអភិវឌ្ឍសហគ្រិនភាព និងជំនាញបច្ចេកវិទ្យា។

    គួរគូសបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទាក់ទាញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ដោយបច្ចុប្បន្ននេះប្រជាជនឥណ្ឌូនេស៊ីមានចំនួនជាង 278 លាននាក់ ធ្វើឲ្យប្រទេសមួយនេះក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ Apple នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

    ប្រភពៈ GSMArena

    Apple Indonesia iPhone
    Share. Facebook Telegram WhatsApp
    Previous ArticleiPhone បត់បានដំបូងរបស់ Apple អាចនឹងចេញលក់នៅឆ្នាំ 2026
    Next Article តើអ្នកដឹងទេថា? ក្នុងរយៈពេលតែ ២ថ្ងែ ប៉ុណ្ណោះ ក្រុមហ៊ុន Bybit បានខាតបង់ប្រាក់ដល់ទៅ 6 ពាន់លានដុល្លារ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.