Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»iPhone បត់បានដំបូងរបស់ Apple អាចនឹងចេញលក់នៅឆ្នាំ 2026
    ព័ត៌មានថ្មីៗ

    iPhone បត់បានដំបូងរបស់ Apple អាចនឹងចេញលក់នៅឆ្នាំ 2026

    February 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមសារព័ត៌មាន ETNews បាននិយាយថា iPhone ដែលអាចបត់បានរបស់ Apple នឹងមានអេក្រង់ខាងក្រៅទំហំ 5.49 អ៊ីញ និងអេក្រង់ខាងក្នុងត្រឹមតែ 7.74 អ៊ីញ ប៉ុណ្ណោះនៅពេលបើកចេញ ដែលទំហំនេះអាចខុសប្លែកពីទូរស័ព្ទបត់ផ្សេងៗ ហើយអាចផ្តល់បទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ ខណៈការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2025 នេះ ហើយអាចនឹងចេញលក់នៅក្នុងឆ្នាំ 2026។

    ពាណិជ្ជកម្ម

    គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរំពឹងថានឹងបញ្ចប់ដំណើរការនេះនៅខែមេសា ឆ្នាំ 2025 ខាងមុខនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ផ្ទាល់ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Samsung Display ផងដែរ ដើម្បីផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone បត់បានរួចជាផ្លូវការហើយ ដែលក្រុមហ៊ុននឹងប្រើកញ្ចក់ស្តើងបំផុត (UTG) ដែលផលិតដោយ Corning ដើម្បីបង្កើនភាពធន់។ លើសពីនេះ Apple ក៏បានសហការជាមួយ Amphenol ដែលជាក្រុមហ៊ុនផលិត hinge សម្រាប់ MacBook Pro ផងដែរ ដើម្បីបង្កើតប្រព័ន្ធបត់ដែលមានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ។

    ខណៈការអភិវឌ្ឍ iPhone ដែលអាចបត់បានរបស់់ Apple នឹងផ្តោតលើការលុបបំបាត់បញ្ហាស្នាមបត់អេក្រង់ ដែលជាបញ្ហាធំរបស់ស្មាតហ្វូនបត់បានបច្ចុប្បន្ន និងចូលរួមប្រកួតប្រជែងជាមួយនឹងក្រុមហុន Samsung, HUAWEI និង OPPO ៕

    ប្រភពៈ FoneArena

    Apple iPhone
    Share. Facebook Telegram WhatsApp
    Previous Articlerealme បញ្ចេញស្មាតហ្វូនថ្មី តម្លៃខ្ទង់ ២០០ដុល្លារ ប្រើឈីប Snapdragon 6 Gen 4 មានថ្មធំដល់ 6000mAh
    Next Article Apple និងរដ្ឋាភិបាលឥណ្ឌូនេស៊ីឈានដល់ការចុះកិច្ចព្រមព្រៀងថ្មី បន្ទាប់ពីការចរចាយូរក្នុងការអនុញ្ញាតឲ្យលក់ iPhone នៅក្នុងប្រទេសវិញ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.