ក្រុមហ៊ុនផលិតស្មាតហ្វូន Realme បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី realme Neo7x ជាមួយតម្លៃលក់ចាប់ពី 179 ដុល្លារ ដល់ 220 ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ស្មាតហ្វូន realme Neo7x ទទួលបានអេក្រង់ AMOLED ទំហំ ៦,៦៧អ៊ីញ 120Hz មានកម្រិតបង្ហាញ Full HD+ (2400 ×1080 pixels) និងកម្រិតពន្លឺ 2000 nits ដំណើរការដោយបន្ទះឈីប Snapdragon 6 Gen 4 (4nm) ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ realme UI 6.0 និងទទួលបាន RAM 8GB /12GB (LPDDR4X) និងអង្គផ្ទុក 256GB / 512GB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
បើនិយាយពីផ្នែកកាមេរ៉ា មានបំពាក់នូវកាមេរ៉ាគោលទំហំ 50MP ប្រើប្រាស់នូវសេនស័រ OV50D40 មានមុខងារ OIS, LED flash និង aperture f/1.8 បូករួមជាមួយកាមេរ៉ា portrait ទំហំ 2MP ចំណែកកាមេរ៉ា selfie មានទំហំ 16MP មាន aperture f/2.4 ។
ចំណែកថាមពលថ្ម realme Neo7x ទទួលបានកញ្ជប់ថ្មទំហំធំដល់ 6000mAh គាំទ្រការសាកកម្លាំង 45W តាមខ្សែ និងគាំទ្រការតភ្ជាប់ដូចជា 4G VoLTE, 5G, Wi-Fi 6, Bluetooth 5.2 និងទទួលបានរន្ធ USB Type-C audio, Stereo speakers និងអាវការពារទឹក និងធូលីកម្រិត IP69+IP68+IP66 ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធស្អំត្រជាក់ទំហំធំដល់ 6050mm² ផងដែរ។
ចំពោះការរចនារបស់ស្មាតហ្វូន realme Neo7x មានកម្រាស់ ៧,៩៧ ម.ម និងទម្ងន់ ១៩៤ ក្រាម និងទទួលបានជម្រើសពណ៌ Silver Wing Mecha និង Titanium Gray ៕