ក្រុមហ៊ុនផលិតស្មាតហ្វូន Realme បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី realme Neo7 SE ជាមួយតម្លៃលក់ចាប់ពី 248 ដុល្លារ ដល់ 344 ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។


ចំណែកថាមពលថ្ម realme Neo7 SE ទទួលបានកញ្ជប់ថ្ម Titan ទំហំធំដល់ 7000mAh គាំទ្រការសាកល្បឿនលឿន 80W របស់ CATL ។ ក្នុងនោះ ក្រុមហ៊ុនសន្យាថានឹងមានថាមពលថ្មលើសពី 80% ទោះបីជាសាក 1800 ដង ឬប្រើប្រាស់ 5 ឆ្នាំក៏ដោយ និងគាំទ្រការតភ្ជាប់ដូចជា 4G VoLTE, 5G, Wi-Fi 6, Bluetooth 5.4 និងទទួលបានរន្ធ USB Type-C audio, Stereo speakers, Hi-Res audio និងអាវការពារទឹក និងធូលីកម្រិត IP66+IP68+IP69 ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធស្អំត្រជាក់នៅខាងមុខទំហំធំដល់ 7700mm² ផងដែរ ដែលជា VC តែមួយដ៏ធំបំផុតនៅក្នុងឧស្សាហកម្ម និងប្រព័ន្ធទំនាក់ទំនង Sky 2.0 ។
ចំពោះការរចនារបស់ស្មាតហ្វូន realme Neo7 SE ត្រូវបានរចនាដោយពាសដែកដើម្បីទប់ទល់នឹងការធ្លាក់ និងកញ្ចក់ពាសដែកគ្រីស្តាល់ មានកម្រាស់ ៨,៥៦ ម.ម និងទម្ងន់ ២១២ ក្រាម ដែលផ្នែកខាងក្រោយមានការរចនាជាមួយស៊ុមអាលុយមីញ៉ូម និងទទួលបានជម្រើសពណ៌ Blue Mecha Edition, White Winged God of War និង Dark Armored Cavalry ៕