ប្រទេសចិនបានបង្កើននូវការនាំចេញរថយន្តខ្លួនទៅកាន់បរទេសច្រើន ៥៤ភាគរយក្នងឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំមុខ។ ដោយបានជម្រុញប្រទេសនេះឱ្យឈរនៅលំដាប់ទីពីរនៅទូទាំងពិភពលោកទាក់ទងនឹងការនាំចេញរថយន្តច្រើនបំផុតផងដែរ។ សមាគមក្រុមហ៊ុនផលិតរថយន្តចិនរាយការណ៍ថា ប្រទេសនេះបានដឹកជញ្ជូនរថយន្តចំនួន ៣,១១ លានគ្រឿងទៅកាន់បរទេសកាលពីឆ្នាំមុន ច្រើនជាងប្រទេសអាឡឺម៉ង់ ខណៈដែលកាលពីមុនជាប្រទេសនាំចេញធំទីពីរ ដែលបាននាំរថយន្តចេញចំនួន ២,៦១ លានគ្រឿងនៅក្នុងទីផ្សារអន្តរជាតិកាលពីឆ្នាំមុន ដែលកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២១។ ឥឡូវនេះ ចិនកំពុងដេញតាមជប៉ុនដែលស្ថិតនៅលំដាប់កំពូល។ ទោះបីជាលទ្ធផលពេញមួយឆ្នាំរបស់ប្រទេសជប៉ុនមិនទាន់មានក៏ដោយ ប៉ុន្តែបាននាំចេញរថយន្តជាង ៣,២ លានគ្រឿងទៅក្រៅប្រទេសក្នុងរយៈពេល…
Browsing: ចិន
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ចិន មានបំណងបង្កើនថាមពលកកើតឡើងវិញ, រក្សាទិន្នផលប្រេងឆៅ និង ជំរុញផលិតកម្មឧស្ម័នធម្មជាតិ ខណៈដែលវាស្វែងរកតុល្យភាពសន្តិសុខថាមពល (balance energy security) និងសម្រេចឲ្យបាននូវគោលដៅផ្លាស់ប្តូរអាកាសធាតុ (climate change goals) របស់ខ្លួន។
ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងរីកចម្រើននៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួន គឺប្រទេសចិន នៅឆ្នាំ ២០២២ នេះ សូម្បីតែបន្ទាប់ពីវាត្រូវបានរងផលប៉ះពាល់ដោយការរឹតបន្តឹងជំងឺរាតត្បាតកូវីដ១៩ ជាថ្មី និងបន្ទាប់ពីការធ្វើពហិការអ្នកប្រើប្រាស់ម៉ាកយីហោលោកខាងលិចក៏ដោយ។
ការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១៨,២% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ៣២,៤ លានគ្រឿងក្នុងខែមករា។
យោងតាមឯកសារគណៈរដ្ឋមន្ត្រីចិន បានបង្ហាញកាលពីថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ថា ប្រទេសចិនកំពុងមានគោលដៅសម្រាប់ទិន្នផលសាច់ចំនួន ៨៩ លានតោននៅឆ្នាំ ២០២៥ ដែលកើនឡើងជាមធ្យមប្រចាំឆ្នាំ ២,៨ ភាគរយពីចំនួន ៧៧,៥ លានតោន ដែលផលិតក្នុងឆ្នាំ ២០២០។
ការនាំចេញរបស់ចិនបានកើនឡើងក្នុងឆ្នាំ ២០២១ លើតម្រូវការសកលដ៏រឹងមាំ ខណៈដែលប្រទេសនានាបានបើកទ្វារឡើងវិញពីការបិទខ្ទប់ជំងឺរាតត្បាតកូវីដ១៩។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មវៀតណាមបានស្នើឲ្យអាជ្ញាធរខេត្តក្វាងស៊ី (Guangxi) របស់ប្រទេសចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅតាមច្រកព្រំដែន បន្ទាប់ពីប្រទេសចិនបានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួន ជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលនយោបាយការពារជំងឺកូវីដ១៩។
រថយន្តកុងតឺន័ររាប់ពាន់គ្រឿង បាននិងកំពុងតែជាប់គាំងនៅច្រកព្រំដែនវៀតណាមជាមួយចិន ក្នុងខេត្ត Lang Son ដោយសារបញ្ហាបច្ចេកទេស និងវិធានការរឹតបន្តឹងជំងឺកូវីដ១៩។
ការនាំចេញកសិផលរបស់វៀតណាមកំពុងទទួលរងផលប៉ះពាល់ ខណៈពេលដែលប្រទេសចិនរក្សាការត្រួតពិនិត្យដ៏តឹងរ៉ឹងបំផុតនៅច្រកព្រំដែនភាគខាងជើង ជាវិធានការបង្ការជំងឺកូវីដ១៩ ប្រភេទថ្មី។
ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យរបស់ប្រទេសចិន បានធ្វើឱ្យទិន្នន័យផ្លូវការបានយ៉ាងច្បាស់កាន់តែស៊ីជម្រៅ ដោយតម្លៃផ្ទះថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងពីមួយខែទៅមួយខែ ចាប់តាំងពីឆ្នាំ ២០១៥ មក។