ការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១៨,២% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ៣២,៤ លានគ្រឿងក្នុងខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់ China Academy of Information and Communications (CAICT) កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ១៧ ខែកុម្ភៈ។
ការដឹកជញ្ជូន បានធ្លាក់ចុះពីប្រហែល ៣៩,៦ លានគ្រឿងនៅក្នុងខែមករា ២០២១ និងទាបជាងបន្តិច ៣២,៧ លានគ្រឿង នៅក្នុងខែធ្នូ ២០២១។ នេះបើយោងតាម CAICT។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតទូរសព្ទដៃជាច្រើន បច្ចុប្បន្នកំពុងជួបប្រទះបញ្ហាផលិតកម្ម ដោយសារកង្វះខាតបន្ទះឈីបអេឡិចត្រូនិចជាសកល។ ការរួមបញ្ចូលគ្នានៃកត្តាមួយចំនួន រួមទាំងការគណនាខុសតម្រូវការ, ការបិទរោងចក្រដែលមិនរំពឹងទុក និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ក៏បានជំរុញឲ្យក្រុមហ៊ុនរថយន្តមួយចំនួន រាយការណ៍ពីបញ្ហាបន្ទះឈីបនេះផងដែរ។
ចាប់តាំងពីពេលនោះមក កង្វះខាតបន្ទះឈីបនេះបានរីករាលដាល ដល់បន្ទះឈីបជាច្រើនប្រភេទ និងផ្នែករឹងគ្រប់ប្រភេទ រួមទាំងស្មាតហ្វូនផងដែរ។ ការពន្យាពេល នៃការផ្លាស់ប្តូរទូរសព្ទថ្មីពីអ្នកប្រើប្រាស់ ក៏បណ្តាលឲ្យការលក់ធ្លាក់ចុះផងដែរ៕