ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យរបស់ប្រទេសចិន បានធ្វើឱ្យទិន្នន័យផ្លូវការបានយ៉ាងច្បាស់កាន់តែស៊ីជម្រៅ ដោយតម្លៃផ្ទះថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងពីមួយខែទៅមួយខែ ចាប់តាំងពីឆ្នាំ ២០១៥ មក។
ជាមួយគ្នានេះដែរ ការសាងសង់ថ្មីចាប់ផ្តើមពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ក៏បានធ្លាក់ចុះ ៧,៧% បើធៀបនឹងឆ្នាំមុន។
មិនតែប៉ុណ្ណោះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande កំពុងព្យាយាមបន្តបង់ការប្រាក់លើបំណុលដ៏ធំរបស់ខ្លួន។
គួរឲ្យដឹងថា ប្រទេសចិនក៏រងការវាយប្រហារដោយរលកថ្មីនៃករណីកូវីដ១៩ និងការដាច់ចរន្តអគ្គិសនីផងដែរ។ យ៉ាងណាមិញ ការធ្លាក់ចុះ ០,២% នៃតម្លៃផ្ទះថ្មីក្នុងខែតុលា គឺជាការធ្លាក់ចុះដ៏ធំបំផុតដែលបានឃើញនៅក្នុងប្រទេសចិន ចាប់តាំងពីខែកុម្ភៈ ២០១៥ មក៕