Browsing: អាជីវកម្ម & សេដ្ឋកិច្ច

ឈ្មួញចែកចាយរថយន្តប្រហែល ១៥០ នាក់របស់ក្រុមហ៊ុន General Motors បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្រុមហ៊ុន Cadillac ជាជាងវិនិយោគលើការតំឡើងថ្លៃដែលត្រូវការ ដើម្បីលក់រថយន្តអគ្គិសនី។

យោងតាមនាយកដ្ឋានធុរកិច្ចថាមពល (Department of Energy Business ឬហៅកាត់ថា DOEB) បានឲ្យដឹងថា ការប្រើប្រាស់ប្រេងនៅប្រទេសថៃ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ១៣ ភាគរយ ដោយសារតែវិបត្តិសេដ្ឋកិច្ច។

ក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម (National utility Vietnam Electricity ឬហៅកាត់ថា EVN) បានចុះហត្ថលេខាលើអនុស្សរណៈចំនួន ៣ ដើម្បីទិញថាមពលពីក្រុមហ៊ុនឡាវ ស្របពេលកំពុងមានការខ្វះខាតថាមពល។

ការហាមឃាត់ការលក់គ្រឿងស្រវឹងលើអនឡាញ នៅក្នុងប្រទេសថៃ នឹងមានប្រសិទ្ធិភាពនៅថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយអ្នករំលោភត្រូវទទួលនូវការពិន័យ និងការជាប់ពន្ធនាគារផងដែរ។

(ទីក្រុងចាកាតា)៖ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានអោយដឹងថា ប្រទេសឥណ្ឌូនេស៊ីបានទទួលការដឹកជញ្ជូនទី១ នៃវ៉ាក់សាំងការពារកូវីដ១៩ ពីប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី៦ ខែធ្នូ កន្លងទៅនេះ ហើយរដ្ឋាភិបាលបាននឹងកំពុងរៀបចំការចាក់ថ្នាំបង្ការជាលក្ខណះទ្រង់ទ្រាយធំផងដែរ។ លោក Jokowi (Joko Widodo) ត្រូវបានគេស្គាល់ជាទូរទោថាជាប្រធានាធិបតី ឥណ្ឌូនេស៊ី បានមានប្រសាសន៌តាមរយៈ អនឡាញ…

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២០ នេះ មានតម្លៃសរុប ៧,៨ ពាន់លានដុល្លារ ពោលគឺមិនមានការផ្លាស់ប្តូរទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះនៅពេលកើតមានជំងឺកូវីដ១៩។

ដាណឺម៉ាក នឹងបញ្ចប់រាល់ការរុករកប្រេង និងឧស្ម័នថ្មីនៅសមុទ្រខាងជើង (North Sea) ដែលជាផ្នែកនៃផែនការដ៏ធំមួយ ដើម្បីបញ្ឈប់ការទាញយកប្រេងឥន្ធនៈហ្វូស៊ីល នៅឆ្នាំ ២០៥០។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines កំពុងចាប់ផ្តើមធ្វើការហោះហើរ ដោយដឹកនិយោជិករបស់ខ្លួន រួមទាំងនាយកប្រតិបត្តិកំពូលៗ និងអ្នកយកព័ត៌មាន នៅលើយន្តហោះ Boeing 737 Max របស់ខ្លួន នៅសប្តាហ៍នេះ ក្នុងក្តីសង្ឃឹមបង្កើនទំនុកចិត្តលើយន្តហោះ ដែលត្រូវបានផ្អាកអស់រយៈពេល ២០ ខែ បន្ទាប់ពីការធ្លាក់ពីរលើកដែលបានសម្លាប់មនុស្ស ៣៤៦ នាក់។

Salesforce បានយល់ព្រមទិញកម្មវិធីផ្ញើសារ Slack ក្នុងតម្លៃ ២៧,៧ លានដុល្លារ ដែលនឹងក្លាយជាការរួមបញ្ចូលបច្ចេកវិទ្យាដ៏ធំបំផុតមួយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

តម្លៃ Bitcoin បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ គឺជិត ២០ ០០០ ដុល្លារ រយៈពេល ៣ ឆ្នាំបន្ទាប់ពីរូបិយប័ណ្ណឌីជីថល Cryptocurrency នេះ បានឡើងដល់កម្រិតនោះលើកចុងក្រោយបង្អស់។