ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២០ នេះ មានតម្លៃសរុប ៧,៨ ពាន់លានដុល្លារ ពោលគឺមិនមានការផ្លាស់ប្តូរទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះនៅពេលកើតមានជំងឺកូវីដ១៩។
យោងតាមសមាគមនាំចេញ និងផលិតគ្រឿងសមុទ្ររបស់វៀតណាម (VASEP) បានឲ្យដឹងថា ជាមួយនឹងការនាំចេញចាប់ផ្តើមមានភាពប្រសើរឡើង ចាប់ពីខែកក្កដា និង ១៣ ភាគរយនៃកំណើនប្រចាំឆ្នាំដែលសម្រេចបាននៅក្នុងខែវិច្ឆិកាការនាំចេញគ្រឿងសមុទ្រនៅឆ្នាំនេះ ត្រូវគេរំពឹងថានឹងដូចឆ្នាំមុន គឺសរុបតម្លៃ ៨,៥៨ ពាន់លានដុល្លារ។
ការកើតឡើងនេះ បានកើតឡើងបន្ទាប់ពីវាបានធ្លាក់ចុះការនាំចេញ ជិត ៦ ខែ ដោយសារតែការររាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់តម្រូវការពិភពលោក។ ការនាំចេញបង្គាចាប់ផ្តើមងើបឡើងវិញនៅក្នុងខែមិថុនា ហើយបានកើនឡើងជិត ១៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៣,៥ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែដំបូង។
ជាមួយគ្នានេះដែរ VASEP បាននិយាយថា ការនាំចេញបង្គានៅឆ្នាំនេះអាចលើសពីឆ្នាំមុន ១៥ ភាគរយ ឡើងដល់ ៣,៨៥ ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ត្រី Pangasius ដែលជាមុខទំនិញនាំចេញសំខាន់មួយទៀត កំពុងត្រូវបានគេមើលឃើញថា មានតម្រូវការវិលឡើងវិញដូចកាលមិនទាន់មានជំងឺកូវីដ១៩ ដោយការនាំចេញខែវិច្ឆិកា ធ្លាក់ចុះតែ ៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបនឹង ១៧-៣៥ ភាគរយនៅក្នុងខែមីនា-កញ្ញា៕