Browsing: អាជីវកម្ម & សេដ្ឋកិច្ច

ក្រុមហ៊ុន LG Display នឹងវិនិយោគបន្ថែមទឹកប្រាក់ ៧២៥ លានដុល្លារបន្ថែមទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងប្រទេសវៀតណាម ដោយការវិនិយោគចុងក្រោយនេះ ធ្វើឲ្យទំហំវិនិយោគសរុប មានចំនួន ៣,២៥ ពាន់លានដុល្លារ។

ការស្ទង់មតិមួយបានបង្ហាញថា ប្រទេសវៀតណាម គឺជាទីផ្សារដែលមានសមាមាត្រខ្ពស់បំផុតនៃក្រុមហ៊ុនជប៉ុន ដល់ទៅ ៥៧ ភាគរយ ដែលមានផែនការពង្រីកខ្លួនឲ្យកាន់តែធំ។

ធនាគារ និងជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេលំដាប់ទី ២ របស់ថៃ Kasikornbank គ្រោងនឹងបើកសាខានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅត្រីមាសទី ៣ ឆ្នាំនេះ។

ប្រទេសថៃនឹងកំណត់គោលដៅឲ្យមានរថយន្តអគ្គិសនី ចំនួន ៣០% នៃចំនួនផលិតរថយន្តសរុបនៅចុងទសវត្សនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពុលបរិយាកាស។

Apple បានវ៉ាដាច់ VinSmart ក្លាយជាយីហោស្មាតហ្វូនធំជាងគេទី ៤ ក្នុងប្រទេសវៀតណាម នៅត្រីមាសទី ៤ នៃឆ្នាំ ២០២០ ខណៈការលក់ iPhone 12 បានកើនឡើង។

ក្រុមហ៊ុន Tesla បានប្រកាសនៅថ្ងៃច័ន្ទនេះថា ខ្លួនបានទិញភាគហ៊ុន bitcoin ចំនួន ១,៥ ពាន់លានដុល្លារ។

ក្រុមហ៊ុនចែកចាយប្រេងធំជាងគេរបស់វៀតណាម Petrolimex បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនកាលពីឆ្នាំមុន គឺមានចំនួន ៥៣,៦៩ លានដុល្លារ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល ៥ ឆ្នាំ។

កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ក្រុមហ៊ុន Kirin Holdings Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងបញ្ចប់ភាពជាដៃគូស្រាបៀររបស់ខ្លួនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co ដែលជាអង្គភាពអាជីវកម្មដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេស នាសប្តាហ៍នេះ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ជាង ៤៨៣ លានដុល្លារ កាលពីឆ្នាំមុន នៅពេលដែលជំងឺកូវីដ១៩ បានបង្កឲ្យបិទជើងហោះហើរអន្តរជាតិទាំងអស់។