តម្លៃរបស់ Bitcoin បានកើនឡើងជាង ២០% ដល់តម្លៃខ្ពស់បំផុតគឺ ៤៥ ៦៩១ដុល្លារ បន្ទាប់ពីលោក Elon Musk នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Tesla បានប្រកាសថា បានទិញភាគហ៊ុន Bitcoin ក្នុងទំហំទឹកប្រាក់ប្រហែល ១,៥ ពាន់លានដុល្លារ នៅក្នុងខែមករា ហើយនឹងចាប់ផ្តើមទទួលយករូបិយប័ណ្ណឌីជីថលនេះជាវិធីសាស្ត្រទូទាត់ នៅពេលអតិថិជនទិញរថយន្តរបស់ខ្លួន។
មិនតែប៉ុណ្ណោះ Altcoins ដែលជារូបិយប័ណ្ណឌីជីថលផ្សេងមួយទៀត ក្រៅពី Bitcoin ក៏បានឡើងថ្លៃយ៉ាងខ្លាំងដែរ បន្ទាប់ពីការប្រកាសរបស់លោក Musk។
ជាមួយគ្នានេះដែរ Ethereum (ETH) បានឡើងថ្លៃលើសកំណត់ត្រាចាស់ កាលពីយប់ថ្ងៃច័ន្ទ គឺ ១ ៧៨០ដុល្លារ។ ក្នុងនោះដែរ Cardano (ADA) បានឡើងថ្លៃ ៤,៩១% ក្នុងរយៈពេល ២៤ម៉ោង ខណៈ Polkadot បានឡើងថ្លស ១៥,០១%។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើ បាននិយាយថា ខ្លួនទិញ Bitcoin សម្រាប់ “ភាពបត់បែនបន្ថែមទៀតដើម្បីធ្វើពិពិធកម្ម និងពង្រីកប្រាក់ចំណេញរបស់ខ្លួនឲ្យបានច្រើនបំផុត”៕