ការស្ទង់មតិមួយបានបង្ហាញថា ប្រទេសវៀតណាម គឺជាទីផ្សារដែលមានសមាមាត្រខ្ពស់បំផុតនៃក្រុមហ៊ុនជប៉ុន ដល់ទៅ ៥៧ ភាគរយ ដែលមានផែនការពង្រីកខ្លួនឲ្យកាន់តែធំ។
ការស្ទង់មតិរបស់ក្រុមហ៊ុន Pasona Group Inc of Japanese របស់ប្រទេសជប៉ុន ដែលប្រតិបត្តិការនៅ ១១ ប្រទេស បាននិយាយថា ប្រទេសវៀតណាមត្រូវបានតាមពីក្រោយដោយប្រទេសឥណ្ឌា (៥៥ ភាគរយ) និងប្រទេសថៃ (៥០ ភាគរយ) ដែលក្រុមហ៊ុនជប៉ុនចង់ពង្រីកខ្លួន។
គួរឲ្យដឹងដែរថា ការស្ទង់មតិខាងលើត្រូវបានធ្វើឡើងកាលពីខែធ្នូ ដែលបានសួរក្រុមហ៊ុនចំនួន ៨១៨ ដែលកំពុងប្រតិបត្តិការនៅ សហរដ្ឋអាមេរិក កាណាដា ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងឥណ្ឌា។
មិនតែប៉ុណ្ណោះ កាលពីឆ្នាំមុន ក្រុមហ៊ុនចំនួន ៣៧ ក្នុងចំណោមក្រុមហ៊ុនជប៉ុនចំនួន ៨១ ដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូររោងចក្ររបស់ពួកគេចេញពីប្រទេសចិន ទៅកាន់ប្រទេសផ្សេងទៀត បានជ្រើសរើសយកប្រទេសវៀតណាម៕