Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines រងការខាតបង់ ៤៨៣ លានដុល្លារ
    សេដ្ឋកិច្ចពិភពលោក

    ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines រងការខាតបង់ ៤៨៣ លានដុល្លារ

    February 5, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ជាង ៤៨៣ លានដុល្លារ កាលពីឆ្នាំមុន នៅពេលដែលជំងឺកូវីដ១៩ បានបង្កឲ្យបិទជើងហោះហើរអន្តរជាតិទាំងអស់។

    ពាណិជ្ជកម្ម

    ទោះជាយ៉ាងណាក៏ដោយ តួលេខខាងលើនេះគឺទាបជាងការព្យាករណ៍របស់ Vietnam Airlines កាលពីខែធ្នូ ដែលមានចំនួនជាង ៥២១លានដុល្លារ។

    មិនតែប៉ុណ្ណោះ ប្រាក់ចំណូលបានធ្លាក់ចុះជិត ៥៩ ភាគរយ ស្មើនឹង ១,៧ ពាន់លានដុល្លារ ដោយសារចំនួនជើងហោះហើរសរុបរបស់វាបានធ្លាក់ចុះជាង ២៧ ភាគរយ សល់ត្រឹម ៨៦ ៩៧៨ ជើង។

    គួរឲ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលវៀតណាម បានអនុម័តថវិកាសង្គ្រោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដោយធនាគាររដ្ឋនៃប្រទេសវៀតណាម State Bank of Vietnam (SBV) បានអនុញ្ញាតឲ្យផ្តល់ប្រាក់កម្ចីដែលមានទឹកប្រាក់ដល់ទៅ ១៧៣ លានដុល្លារ ក្នុងអត្រាការប្រាក់សូន្យ។

    ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ក៏បានទទួលការអនុញ្ញាតឲ្យលក់ភាគហ៊ុនបន្ថែមទៀត ដល់ម្ចាស់ភាគហ៊ុនដែលមានស្រាប់ ដើម្បីបង្កើនដើមទុនរបស់ខ្លួនផងដែរ៕

    Vietnam Airlines វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleមិនធម្មតា! Sony លក់ឧបករណ៍ហ្គេម PlayStation 5 បាន ៤,៥ លានគ្រឿងកាលពីឆ្នាំមុន
    Next Article ក្រុមហ៊ុនស្រាបៀរជប៉ុន បញ្ចប់ភាពជាដៃគូស្រាបៀរជាមួយមីយ៉ានម៉ា

    Related Posts

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read

    កំណើន GDP របស់វៀតណាមនៅត្រីមាសទី ៣ កើនឡើងលឿនរហូតដល់ ១៣,៦៧ភាគរយ ដោយសារការស្ទុះងើបឡើងវិញនៃផលិតកម្ម

    September 29, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.