Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»មិនធម្មតា! Sony លក់ឧបករណ៍ហ្គេម PlayStation 5 បាន ៤,៥ លានគ្រឿងកាលពីឆ្នាំមុន
    សេដ្ឋកិច្ចពិភពលោក

    មិនធម្មតា! Sony លក់ឧបករណ៍ហ្គេម PlayStation 5 បាន ៤,៥ លានគ្រឿងកាលពីឆ្នាំមុន

    February 5, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Sony បាននាំចេញឧបករណ៍ហ្គេម PlayStation 5 ចំនួន ៤,៥ លានគ្រឿងនៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២០។ ចំនួននេះបញ្ជាក់ពីសមត្ថភាពរបស់ក្រុមហ៊ុន Sony នាពេលបច្ចុប្បន្នក្នុងការផលិតដ៏ច្រើនសន្ធឹក សម្រាប់ផលិតផលដែលពិបាកទិញយ៉ាងខ្លាំងមួយនេះ ចាប់តាំងពីដាក់លក់នៅខែវិច្ឆិកាមក។

    ពាណិជ្ជកម្ម

    តម្រូវការសម្រាប់ PlayStation 4 បានធ្លាក់ចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការដឹកជញ្ជូនចេញត្រឹមចំនួន ១,៤ លានគ្រឿង នៅចន្លោះខែតុលា និងខែធ្នូ ដែលជាការធ្លាក់ចុះ ៧៧ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

    គួរឲ្យដឹងថា អាជីវកម្មហ្គេមរបស់ក្រុមហ៊ុន Sony ជាទូទៅមានដំណើរការល្អប្រសើរជាងមួយឆ្នាំកន្លងទៅ ដោយអ្នកវិភាគ Daniel Ahmad កត់សំគាល់ថា វាពិតជាត្រីមាសល្អបំផុតក្នុងប្រវត្តិសាស្ត្រ PlayStation។

    មិនតែប៉ុណ្ណោះ ប្រាក់ចំណូលបានកើនឡើង ៤០ ភាគរយ ដល់ ៨,៤ ពាន់លានដុល្លារ ដែលជំរុញដោយការលក់ PlayStation 5។ ជាមួយគ្នានេះដែរ ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៥០ ភាគរយ ៧៦៣,៣ លានដុល្លារ ដោយសារតែការលក់ហ្គេមកាន់តែច្រើន, ការជាវ PlayStation Plus និង ការលក់ផ្នែករឹង (hardware) របស់ PlayStation 4៕

    Sony
    Share. Facebook Telegram WhatsApp
    Previous Articleប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba កើនឡើង ៣៧ភាគរយ
    Next Article ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines រងការខាតបង់ ៤៨៣ លានដុល្លារ

    Related Posts

    Sony នឹងឈប់ផលិតទូរស័ព្ទដោយខ្លួនឯង ហើយឲក្រុមហ៊ុនផ្សេងផលិតជំនួសវិញ!

    May 30, 20251 Min Read

    Honda និង Sony ចាប់ដៃគ្នា ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ៩មុឺនដុល្លារ សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ!

    January 9, 20251 Min Read

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.