ក្រុមហ៊ុនផលិតរថយន្ត Afeela ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Afeela 1 ដែលជាគូប្រជែងរបស់ Tesla Model S នៅឯពិព័រណ៍រថយន្ត CES 2025 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៨៩ ៩០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
Afeela 1 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ អាចផលិតកម្លាំងបានសរុប ៤៨៣ សេះ ផ្គួបជាមួយអាគុយទំហំ ៩១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ព្រមទាំងអាចសាកថ្មពីស្ថានីយសាកថ្ម super charging របស់ Tesla បានផងដែរ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១អ៊ីញ និងទទួលបានជម្រើសពណ៌ចំនួន ៣ រួមមានពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ពងប្រសារ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Afeela Intelligent Drive ជំនាន់ចុងក្រោយ ដែលមានបំពាក់សេនស័រចំនួនដល់ទៅ ៤០ទីតាំង ជុំវិញរថយន្ត ក៏ដូចជាកាមេរ៉ា រ៉ាដា និង ultrasonic sensor ផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាដៃចង្កូតប្រភេទ yoke-style និងប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធ AI ជាច្រើនផងដែរ៕