Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុ​​ន​ Apple ត្រូវបានគេរាយការណ៏ថា អាចនឹងបញ្ជេញស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតរបស់ពួកគេគឺ iphone 17 air នៅក្នុងខែ 9 រឺ ខែកញ្ញា ខាងមុខនេះ!
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុ​​ន​ Apple ត្រូវបានគេរាយការណ៏ថា អាចនឹងបញ្ជេញស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតរបស់ពួកគេគឺ iphone 17 air នៅក្នុងខែ 9 រឺ ខែកញ្ញា ខាងមុខនេះ!

    January 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុ​​ន​ Apple ត្រូវបានគេរាយការណ៏ថា អាចនឹងបញ្ជេញស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតរបស់ពួកគេគឺ iphone 17 air នៅក្នុងខែកញ្ញា ខាងមុខនេះ ដើម្បីត្រៀមប្រកួតប្រជែងទីផ្សារជាមួយ Galaxy S25 Slim របស់ Samsung ដែលអាចនឹងប្រកាសចេញនៅពេលដំណាលគ្នានេះផងដែរ ជាមួយតម្លៃលក់ចាប់ពី ១ ២៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    បើប្រៀបធៀបទៅនឹង iPhone 16 Plus និង iPhone 16 Pro , iPhone 17 Air នេះ នឹងមានកម្រាស់ស្ដើងជាង iPhone 16 Plus និង iPhone 16 Pro ប្រហែល ២០ភាគរយ ពោលគឺមានកម្រាស់ត្រឹមតែ 6 ចុច 25 មីលីម៉ែត្រ ប៉ុណ្ណោះ ធ្វើឱ្យវាក្លាយជាទូរស័ព្ទ iPhone ដែលមានកម្រាស់ស្ដើងជាងគេរបស់ Apple ។

    មិនត្រឹមតែប៉ុណ្ណោះនោះទេ ស្មាតហ្វូនមួយនេះ ក៏នឹងទទួលបានការរចនាជាមួយស៊ុមអាលុយមីញ៉ូមផងដែរ ដើម្បីធ្វើឲវាកាន់តែមានទម្ងន់កាន់តែស្រាល និងកម្រាស់កាន់តែស្តើង។

    ទៅលើផ្នែកអេក្រង់ iPhone 17 Air អាចនឹងទទួលបានអេក្រង់ ProMotion ទំហំ 6 ចុច 6 អ៊ីញ 120ហឺត ។ ចំណែកកម្លាំងម៉ាសុីនអាចនឹងប្រើបន្ទះឈីប A19 ទំហំ 3ណាណូម៉ែត្រ ដដែល ព្រោះការការអភិវឌ្ឈន័បន្ទះឈីបថ្មី ២ណាណូម៉ែត្ររបស់ពួកគេពុំទាន់ទទួលបានភាពជោគជ័យនៅឡើយទេ។

    ចំណែកកាមេរ៉ាវិញ អាចនឹងមានកាមេរ៉ាក្រោយ 48Megapixel ដូចគ្នានឹង iPhone SE ឆ្នាំ 2025 ដែរ ខណៈកាមេរ៉ាមុខនឹងមានទំហំ 24 Megapixel ដើម្បីធ្វើឱ្យប្រសើរឡើងទៅលើការថតរូបសែលហ្វី និងវីដេអូ។

    គួរបញ្ជាក់ថា iPhone 17 Air ត្រូវបានអះអាងថា នឹងដកការប្រើស៊ីមផ្ទាល់ចេញ ជំនួយមកវិញឲការប្រើប្រាស់ e SIM តែប៉ុណ្ណោះ  ព្រមទាំងរួមបញ្ចូលនូវការប្រើប្រាស់ម៉ូដឹម 5G ផ្ទាល់របស់ Apple ឬ ម៉ូដឹម 5G របស់ Qualcomm អាស្រ័យលើការអភិវឌ្ឍជាក់ស្តែងរបស់ Apple ព្រោះម៉ូដឹម 5G របស់ Apple កំពុងប្រឈមនឹងបញ្ហាទាក់ទងជាមួយកំដៅ ខណៈថ្មីៗនេះ ក្រុមហ៊ុន Qualcomm បានបញ្ជាក់ថា ពួកគេនឹងបន្តផ្គត់ផ្គង់ម៉ូដឹមសម្រាប់ឧបករណ៍របស់ Apple រហូតដល់ឆ្នាំ 2026 ៕

    ប្រភពៈ TechPP

    Apple iphone 17 air
    Share. Facebook Telegram WhatsApp
    Previous Articleត្រៀមលុយ! ក្រុមហ៊ុន Samsung បញ្ជេញកាលបរិច្ឆេទព្រឹត្តិការណ៍ Galaxy Unpacked ឆ្នាំ 2025 ជាផ្លូវការហើយ អាចនឹងប្រកាសចេញស្មាតហ្វូនត្រកូល S ចំនួន ៣ម៉ូឌែល ជាមួយឈីប Snapdragon eight Elite
    Next Article Honda និង Sony ចាប់ដៃគ្នា ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ៩មុឺនដុល្លារ សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.